ឧកញ្ញាគួច ម៉េងលី៖ “ជំនាញ​ទន់ ជា​គន្លឹះ​ធ្វើ​អាជីវកម្ម​ជោគ​ជ័យ​បំផុត”

ជំនាញ​ទន់(Soft Skill) សំដៅ​លើ​អាកប្បកិរិយា​ល្អ​របស់​បុគ្គល​ម្នាក់ៗ​ដូច​ជា​ទឹក​មុខ ​កាយ​វិការ ពាក្យ​សម្ដី ការ​ស្លៀក​ពាក់ ​សុជីវធម៍ ការ​គោរព​គំនាប់​ជា​ដើម ដែល​​សហគ្រិន​គ្រប់​រូប មិន​អាច​ខ្វះ​បាន​ក្នុង​ដំណើរការ​​អាជីវកម្ម​ឱ្យ​ទទួល​បាន​ជោគ​ជ័យ។

 

ឧកញ្ញាគួច ម៉េងលី៖ “ជំនាញ​ទន់ ជា​គន្លឹះ​ធ្វើ​អាជីវកម្ម​ជោគ​ជ័យ​បំផុត”

 

ថ្លែង​នៅ​ក្នុង​ពិធី​សម្ភោធ​សៀវភៅ ដែល​ជា​ស្នា​ដៃ​និពន្ទ​​ផ្ទាល់​រួម​ជាមួយ​លោក ដាមិន(Dharmendra S K)  ជា​ជន​ជាតិ​ឥណ្ឌា មាន​ចំណង​ជើង​ថា “ទស្សនអាជីវកម្ម” និង “ជំនួប​តុ​កាហ្វេ​រវាង​ខ្ញុំ​នឹង​ដុកទ័រ​ម៉េង​លី” លោក​ឧកញ្ញា គួច ម៉េង​លី ដែល​ជា​អគ្គនាយក​​​វិទ្យាស្ថាន​​​អន្តរទ្វីប​អាមេរិក​កាំង​ និង​ជា​ទីប្រឹក្សា​ក្រុម​ប្រឹក្សា​ភិ​បាល JCI Cambodia  ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជំនាញ​ទន់​ជា​ជំនាញ​ដែល​សហគ្រិន​គ្រប់​រូប​មិន​អាច​ខ្វះ​បាន ​ហើយ​វា​ក៏​ជា​គន្លឹះ​សម្ងាត់​មួយ​ដែល​ជួយ​ឱ្យ​សហគ្រិន​គ្រប់​រូប​អាច​ទទួល​បាន​ភាព​ជោគ​ជ័យ​លើ​ជំនួញ​របស់​ខ្លួន។

 

ឧកញ្ញាគួច ម៉េងលី៖ “ជំនាញ​ទន់ ជា​គន្លឹះ​ធ្វើ​អាជីវកម្ម​ជោគ​ជ័យ​បំផុត”

 

លោក​ក៏​បាន​បន្ត​ទៀត​ថា សម្រាប់​សហគ្រិន​វ័យ​ក្មេង​ដែល​មាន​បំណង​ធ្វើ​អាជីវកម្ម​ចាំ​បាច់​ត្រូវ​សិក្សា​ស្វែង​យល់​ពី​បទពិសោធន៍ ​ឬ​វិធី​សាស្ត្រ​ធ្វើ​អាជីវកម្ម​ជោគជ័យ​រប​ស់​បុគ្គល​ជោគ​ជ័យ​ទូទាំង​ពិភពលោក ​ដើម្បី​ទុក​ជា​គន្លឹះ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​តែង​តែ​កើត​មាន​ឡើង ជាង​នេះ​ទៀត ជំនាញ​ទំនាក់​ទំនង​សាធារណៈ និង​ភាព​ស្មោះត្រង់ ​ក៏​ជា​កត្តា​មួយ​ជួយ​ឱ្យ​ឥរិយាបថ​ធ្វើ​អាជីវកម្ម​ដំណើរការ​ទៅ​ដោយ​រលូន​ផង​ដែរ៕

 

អត្ថបទ៖ រក្សា