សុគន្ធ ថេរ៉ាយុ ពី​មុន​សុំ​ត្រឹម​បានឡើង​ប៉ុស្តិ៍​តិច​តួច​ក៏​បាន

សុគន្ធ​ ថេរ៉ាយុ ថ្លែង​មក​កាន់​ Sabay ថា ​លោក​មាន​កេរ្តិ៍ឈ្មោះ​មក​ដល់​សព្វ​ថ្ងៃ​ ជា​ក្តី​ស្រមៃ​មួយ​ដែល​មិន​ធ្លាប់​បាន​គិត ដែល​ដំបូង​ឡើយ​ ការចូល​សិល្បៈរបស់លោក ​​សុំ​ត្រឹមបាន​ឡើង​ប៉ុស្តិ៍​ច្រៀង​​ឲ្យ​មាន​ទស្សនិកជន​ស្គាល់​តិចតួច​ក៏​អស់​ចិត្តដែរ។

 

សុគន្ធ ថេរ៉ាយុ ពី​មុន​សុំ​ត្រឹម​បានឡើង​ប៉ុស្តិ៍​តិច​តួច​ក៏​បាន

 

ម្ចាស់​បទ​ “ពេល​ខ្ញុំ​មិន​សប្បាយ​ចិត្ត​” រូបនេះថ្លែងថា៖ “ពីមុន​ខ្ញុំ​មិន​គិត​ថា​មាន​គេ​ស្គាល់​ខ្ញុំ​ចឹង​ទេ សុំ​ត្រឹម​បាន​ឡើង​ប៉ុស្តិ៍​តិចតួច​ក៏​បាន ប៉ុន្តែ​កាលៈទេសៈធ្វើ​ឲ្យ​ខ្ញុំ​បាន​មក​ដល់​ចំណុច​នេះ​ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​។ ហើយ​ឥឡូវ​នេះ​ខ្ញុំ​នឹង​ព្យាយាម​ចេញ​បទ​ស្នាដៃ​និពន្ធ​ថ្មី​ឲ្យ​បាន​ច្រើន​ ដើម្បី បំពេញ​ចិត្ត​បង​ប្អូន​ទស្សនិកជន​បន្ថែម​ទៀត​”។

 

ការ​ស្រមៃ​ រួមជាមួយ​នឹង​ការ​ខំ​ប្រឹង​ប្រែង​ តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ថោន​ ថា​ ឥឡូវ​លទ្ធ​ផល​ដែល​ទទួល​បាន​ខុស​ពី​ការ​គិត​មុន​ចូល​សិល្បៈ​ដាច់​ឆ្ងាយ​ណាស់​។ ស្តាប់​​ សុគន្ធ​ ថេរ៉ាយុ បកស្រាយ​លម្អិត​ក្នុង​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ​៖ ថា ម៉ាលីដា