ពេល​ឃើញ​មនុស្ស​រងរបួស​រលាក​ភ្លើង ឬ ត្រូវ​ជាតិគីមី ត្រូវ​ជួយ​ពួកគេ​តាមរបៀប​ទាំងនេះ​

    ​ពេល​និយាយ​ដល់​ករណី​របួស​រលាក​ភ្លើង ឬ​ត្រូវ​ជាតិគីមី តើ​លោកអ្នក​ត្រូវ​ជួយ​បែបណា ទើប​មិន​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​ដោយសារ​របួស​?
 
​    ​រោគសញ្ញា​និង​សណ្ឋាន​នៃ​របួស​រលាក​៖
​    ​- រលាក​សើរ​ស្បែក​ខាងលើ (​ក្រហម​, ឈឺចាប់​, តឹង​ស្បែក​, ហើម​)
​    ​- រលាក​ជ្រៅ​មធ្យម (​ឈឺចាប់​ខ្លាំង​, ក្រហម​, ជាំ​, មាន​សំណើម​, មាន​ពងបែក​)
​    ​- រលាក​ជ្រៅ​ខ្លាំង (​ស្បែក​ស្ងួត​, ពណ៌​ត្នោត ឫ ខ្មៅ​ដូច​ធ្យូង​, ឈឺចាប់​តិចតួច ឫ គ្មាន​ការឈឺចាប់​, ប៉ះ​កន្លែង​រលាក​ឈឺ​នៅ​ជុំវិញ​)​។​

​    ​វិធី​សង្គ្រោះ​បឋម​៖ 
​    ​បញ្ឈប់​ដំណើរការ​រលាក​ឱ្យបាន​ជាមុនសិន សឹម​ស្រោច​ទឹកស្អាត​, ដោះ​គ្រឿងអលង្ការ​ចេញពី​ជនរងគ្រោះ​, ត្រួតពិនិត្យ​ផ្លូវដង្ហើម​, ការពារ​ការឆ្លង​រោគ (​ហាម​បំបែក​ពងទឹក​, លាបប្រេង​, ទឹក​ថ្នាំ​...) បញ្ចូនទៅ​មណ្ឌល​សុខភាព​បន្ត​ពិនិត្យ​ដង្ហើម ឬ សញ្ញា​ស្ហុ​ក​៕