Jeannie Chan រំឭកអនុស្សាវរីយ៍ ទាត់ប្រុសៗ ព្រោះតែ…

6 Videos


កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីហុងកុងរូបស្រស់ សម្រស់បាន នាង Jeannie Chan ត្រូវបានកម្មវិធី «I love Hong Kong» អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ដែលនៅក្នុងកម្មវិធីនោះ នាងច្រឡំធ្លោយមាត់រំឭកអនុស្សាវរីយ៍ចាស់ៗ ដែលធ្វើឲ្យខ្មាសគេមិនស្ទើរ ។

Jeannie Chan រំឭកអនុស្សាវរីយ៍ ទាត់ប្រុសៗ ព្រោះតែ…

មុននឹងចូលរួមលេងហ្គេមក្នុងកម្មវិធីនេះ នាងបានបញ្ជាក់ប្រាប់ថា នាងបានរៀបចំខ្លួនរួចជាស្រេច ដើម្បីទទួលយកភាពសប្បាយរីករាយពីកម្មវិធីនេះ ។ ពេលដែលខាងពិធីករបានសួរនាងថា ប្រសិនបើរំឭកពីស្នេហ៍ចាស់នាង តើនាងមានបញ្ហាទេ នាងបានឆ្លើយដោយបើកចិត្តទូលាយប្រាប់ថា រឿងនេះគ្មានអ្វីចោទជាបញ្ហានោះទេ ។

Jeannie Chan រំឭកអនុស្សាវរីយ៍ ទាត់ប្រុសៗ ព្រោះតែ…

ក្រោយពីខាងពិធីករសួរពីអត្តចរិតនាងកាលពីក្មេង នាងបានឆ្លើយប្រាប់ថា «ខ្ញុំចូលចិត្តលេងស្ទាបគ្រប់កន្លុកកន្លៀតមិត្តភក្តិស្រីៗទាំងអស់ មិនថាពេលរៀន ឬ ពេលណាទេ តែពេលខ្លះមិត្តភក្តិប្រុសច្រឡំដៃប៉ះទ្រូងខ្ញុំដោយអចេតនានោះ ខ្ញុំទាត់គេភ្លាមៗតែម្តង» ។

Jeannie Chan រំឭកអនុស្សាវរីយ៍ ទាត់ប្រុសៗ ព្រោះតែ…

គួររំឭកដែរថា តារាស្រីរូបនេះបានចាប់កំណើត ធំធាត់ឡើងនៅកាណាដា និង ថែមទាំងធ្លាប់បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្មពីមហាវិទ្យាល័យនៅកូឡំប៊ីទៀតផង ៕

   ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )

Jeannie Chan រំឭកអនុស្សាវរីយ៍ ទាត់ប្រុសៗ ព្រោះតែ…Jeannie Chan រំឭកអនុស្សាវរីយ៍ ទាត់ប្រុសៗ ព្រោះតែ…Jeannie Chan រំឭកអនុស្សាវរីយ៍ ទាត់ប្រុសៗ ព្រោះតែ…