អភិ​បាល​ក្រុង Tokyo ទទួល​ទង់​ជាតិ​ពី​ប្រេស៊ីល ដើម្បី​រៀប​ចំ​​ព្រឹត្​តិការណ៍ អូ​ឡាំ​ពិក រដូវ​ក្តៅ ឆ្នាំ​២០២០

(ក្រុងរីយ៉ូ)៖ លោកអភិបាលក្រុង Tokyo នៃប្រទេសជប៉ុន បានឡើងទទួលទង់ជាតិពីប្រទេសប្រេស៊ីលហើយ ក្នុងពិធី បិទការប្រកួតកីឡាអូឡាំពិក Olympic Games ព្រឹកមិញនេះក្នុងទីក្រុង Rio de Janeiro ដើម្បីរៀបចំបន្តនៃ ព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តងនេះនៅទីក្រុង Tokyo នៅឆ្នាំ២០២០ ខាងមុខ។

Janpan1

សារព័ត៌មាន AP បានចេញផ្សាយឲ្យដឹងថា ក្រោយដំណើរការប្រកួតអស់រយៈពេល ១៦ថ្ងៃចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ព្រឹត្តិការណ៍ Rio Olympic Games ត្រូវបានបញ្ចប់ជាស្ថាពរហើយនាព្រឹកមិញនេះ ហើយក៏ បានធ្វើការប្រគល់ទង់ជាតិកីឡាអូឡាំពិកឲ្យទៅប្រទេសជប៉ុន ដើម្បីរៀបចំបន្តនៅ ៤ឆ្នាំខាងមុខទៀតផងដែរ ដែលធ្វើការប្រគល់ជូនដោយលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។

Japan

សូមបញ្ជាក់ផងដែរថា ក្នុងការប្រកួតកីឡាចម្រុះរួមបញ្ចូលគ្នាដែលមានរហូតដល់ទៅ ២៨ប្រភេទកីឡា ចែកចេជា៣០២វិញ្ញាសា
ប្រកួត និង ៤១វិញ្ញាសាសំដែងនោះ IOC បានធ្វើការចែកជូនមេដាយសរុបអស់ចំនួន ៩៧៥មេដាយ ដោយក្នុងនោះមានមេដាយមាស ៣០៧គ្រឿង មេដាយប្រាក់ ៣០៧គ្រឿង និងមេដាយសំរឹទ្ធ៣៦១គ្រឿង ដោយអាមេរិក ឈ្នះបានច្រើនជាងគេឈរនៅលេខ១ មានមេដាយសរុប ១២១គ្រឿង លេខ២ អង់គ្លេស និងលេខ៣ ចិន ខណៈដែលម្ចាស់ផ្ទះប្រេស៊ីល ឈរនៅលេខ១៣ ឈ្នះមេដាយបាន១៩គ្រឿងប៉ុណ្ណោះ ក្នុងចំណោម ៨៧ប្រទេស ដែលឈ្នះមេដាយក្នុងអូឡាំពិក រដូវក្តៅ លើកទី៣១នេះ។

Japan4

ជាមួយគ្នានោះ កម្ពុជាដែលបានបញ្ជូនអត្តពលិក ៦រូប ស្មើនឹង ៤ប្រភេទកីឡា (ហែលទឹក ចំបាប់ អត្តពលកម្ម និងតេក្វាន់ដូ) ចូលរួមប្រកួតនឹងគេដែរនោះ ពុំទទួលបានមេដាយអ្វីឡើយ៕

Japan2

ប្រភព៖ Khmertalking

The post អភិ​បាល​ក្រុង Tokyo ទទួល​ទង់​ជាតិ​ពី​ប្រេស៊ីល ដើម្បី​រៀប​ចំ​​ព្រឹត្​តិការណ៍ អូ​ឡាំ​ពិក រដូវ​ក្តៅ ឆ្នាំ​២០២០ appeared first on CamboSport.