Facebook បង្កើតបណ្តាញសង្គមថ្មី សម្រាប់តែយុវវ័យ

ក្រោយ​​​ក្លាយ​ជា​បណ្ដាញ​សង្គម​ធំ​បំផុត​ក្នុង​លោក​ ​Facebook​ ​ក៏​ត្រៀម​នឹង​បញ្ចេញ​បណ្ដាញ​សង្គម​ថ្មី​មួយ​ទៀត​សម្រាប់​តែ​អ្នក​ប្រើប្រាស់​ជា​យុវវ័យ​ មាន​ឈ្មោះ​ថា​ ​Lifestage។

 

Facebook បង្កើតបណ្តាញសង្គមថ្មី សម្រាប់តែយុវវ័យ

 

Lifestage​ ​រៀបរៀង​ដោយ​អ្នក​សរសេរ​កម្មវិធី​វ័យ​ ​១៩​ ​ឆ្នាំ​ ​របស់​ ​Facebook​ ​លោក​ ​Michael Sayman។ គេ​បាន​បញ្ជាក់​ពី​បណ្ដាញ​សង្គម​ថ្មី​នេះ​ថា​ ​ការ​ចុះ​ឈ្មោះ​ក្នុង​ ​Lifestage​ ​គឺ​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ឆ្លើយ​នូវ​សំនួរ​មួយ​ចំនួន​ ​ហើយ​ការ​ឆ្លើយ​នោះ​តម្រូវ​ឲ្យ​ថត​ជា​វីដេអូ​ ​ព្រោះ​ដើម្បី​ប្រាកដ​ពី​វ័យ​របស់​អ្នក​ប្រើប្រាស់។

 

គោលបំណង​របស់​ ​Lifestage​ ​គឺ​សម្រាប់​ឲ្យ​សិស្សានុសិស្ស​កម្រិត​វិទ្យាល័យ​ ​និង​មហាវិទ្យាល័យ​អាច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទាក់ទង​ ​និង​ចែក​រំលែក​បទពិសោធន៍​អំពី​ការ​សិក្សា​ ​ហើយ​នេះ​ក៏​ដូច​ជា​គោល​បំណង​ដើម​ពេល​ ​Facebook​ ​បង្កើត​ដំបូង។

 

Facebook​ ​បាន​ចាប់​ផ្ដើម​ដាក់​ឲ្យ​សាកល្បង​ប្រើ​មុខងារ​នេះ​សម្រាប់​អ្នក​ប្រើ​ ​iOS​ ​ក្នុង​សហរដ្ឋអាមេរិក​ ​ហើយ​គេ​សង្ឃឹម​ថា​បណ្ដាញ​សង្គម​ថ្មី​នេះ​ ​នឹង​ដាក់​ឲ្យ​ប្រើ​ពាសពេញ​ពិភពលោក​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

 

អាន​បន្ត​ ​៖​ គ្រុយ វណ្ណា ចង់ឲ្យគ្រប់គ្នា Report ទៅ Facebook រឿងចេញសញ្ញា “?”

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​vocativ