ពៅ វី រី​យ៉ា ៖ ទំហំ​ដើមទ្រូង​ធំ​ប៉ុន​នេះ ខ្ញុំ​មិនទាន់​ពេញចិត្ត​ទេ​

​រាជធានី​ភ្នំពេញ : តារា​សម្ដែង​ជើង​ថ្មី​និយម​រំលេច​ដើមទ្រូង​ដ៏​គួរ​ឲ្យ​ក្រឺត​ក្នាញ់​បង្ហាញ​ប្រុសៗ មិន​ខ្លាច​ការរិះគន់​ពី​មហាជន​កញ្ញា ពៅ វី​រី​យ៉ា ថ្មីៗ​នេះ​បាន​លេចឮ​ដំណឹង​មក​ថា បាន​ចំណាយលុយ​រាប់ពាន់​ដុល្លារ​ក្នុងការ​ចេញទៅ​ប្រទេស​ថៃ​ស្ងាត់ៗ ដើម្បី​ធ្វើការ​ចាក់​ថ្នាំ​ពង្រីក​ដើមទ្រូង​ឲ្យ​មូល​ក្បំ​ស្រស់ស្អាត​ជាង​មុន ទាមទារ​ការចាប់អារម្មណ៍​របស់​ទស្សនិកជន ពិសេស​គឺ​ប្រុសៗ​តែម្តង​។​

ពៅ វី រី​យ៉ា ៖ ទំហំ​ដើមទ្រូង​ធំ​ប៉ុន​នេះ ខ្ញុំ​មិនទាន់​ពេញចិត្ត​ទេ​

​កញ្ញា ពៅ វី​រី​យ៉ា បន្ទាប់ពី​មានឈ្មោះ​ល្បី​ក្នុង​ទីផ្សារ​សិល្បៈ​បន្តិច​មក​នោះ នាង​ក៏​ហាក់​មាន​ភាពខុសប្លែក​ផងដែរ សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ទាំង​ការ​ហ៊ឺហា និង ការលេង​ស្តាយ​សំលៀកបំពាក់​បែប​សិច​ស៊ី​បញ្ចេញ​រង្វះ​ដើមទ្រូង គល់ភ្លៅ រួម​នឹង​រន្ធ​ផ្ចិត​ជាដើម​។ មិន​តែ​ប៉ុន្តែ​ថ្មីៗ​នេះ នាង​កាន់តែ​ធ្វើ​ឲ្យ​មានការ​រំជើបរំជួល​ដ​ល់​អារម្មណ៍​អ្នកគាំទ្រ និង​ក្រុម​បុរស​មាន​ទ្រព្យធន​រស់នៅ​ក្រោម​ដំបូលផ្ទះ​វិឡា ជិះ​រថយន្ត​ស៊េរី​ទំនើបៗ​ផងដែរ ខណៈដែល​តារា​រូបនេះ បាន​បង្ហោះ​រូបថត​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម​ជា​បន្តបន្ទាប់ នៅក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​នោះ​។​

ពៅ វី រី​យ៉ា ៖ ទំហំ​ដើមទ្រូង​ធំ​ប៉ុន​នេះ ខ្ញុំ​មិនទាន់​ពេញចិត្ត​ទេ​

​ប្រភពពី​អ្នកសិល្បៈ​រួម​អាជីព​នាង​បាននិងកំពុង​និយាយ​ខ្សឹបខ្សៀវ​គ្នា​ផងដែរ អំពី​ការ​បង្អួត​សម្រស់​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​របស់​តារា​សម្តែង​ស្រី​នាង ពៅ វី​រី​យ៉ា ស្របពេល​លេចឮ​ដំណឹង​ថា តារា​ស្រី​វ័យក្មេង​រូបនេះ បាន​ចំណាយលុយ​មិន​ក្រោម​ខ្ទង់ពាន់​ដុល្លារ​នោះទេ ក្នុង​ការចាក់​ថ្នាំ​ពង្រីក​ដើមទ្រូង​ឲ្យ​មើលឃើញ​មូល​ក្បំ ជា​ផ្នែក​ដ៏​សំខាន់​មួយ ក្នុងការ​ទាក់​ទាញយក​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន​អ្នកគាំទ្រ និង​ក្រុម​កន្លងៗ​ជា​បុរស​សម្បូរ​ទ្រព្យ​។​

ពៅ វី រី​យ៉ា ៖ ទំហំ​ដើមទ្រូង​ធំ​ប៉ុន​នេះ ខ្ញុំ​មិនទាន់​ពេញចិត្ត​ទេ​

​ប្រភព​ក្រៅផ្លូវការ​មួយចំនួន​បាន​បង្ហើប​ថា កន្លងមកនេះ តារា​សម្តែង​កញ្ញា ពៅ វី​រី​យ៉ា ត្រូវបាន​បុរស​អ្នកជំនួញ​ក្នុងស្រុក​ម្នាក់ លួច​ស្រឡាញ់ ថែមទាំង បាន​ឧបត្ថម្ភ​ប្រាក់​ឲ្យ​នាង​កែ​សម្រស់​បន្ថែម​លើ​សម្រស់​ធម្មជាតិ​នៅត្រង់ចំណុច​រង្វង់​ដើមទ្រូង ដែល​មិនសូវ​សម្បូរ​សាច់​នោះ ឲ្យ​ឡើង​មូល​ក្បំ ដោយ​ការចាក់​ថ្នាំ​បញ្ចូល​ពង្រីក ដើម្បី​ធ្វើ​ឲ្យ​ដើមទ្រូង​នាង​ពេលនេះ​មើលទៅ​គួរ​ឲ្យ​ក្រឺត​ក្នាញ់​ជាង​ពេលមុន​។ ចំពោះ​ការចាក់​ថ្នាំ​ពង្រីក​ដើមទ្រូង​របស់​តារា​សម្តែង​វ័យក្មេង​នាង ពៅ វី​រី​យ៉ា នេះ ទំនង​ដើម្បី​ពង្រីក​ដើមទ្រូង​ឲ្យ​ឡើង​ធំ​ជាង​មុន ចំណែក​កន្លែង​ផ្សេងៗ​ទៀត គេ​ពុំ​បានដឹង​ទេ​ថា តើក​ញ្ញា វី​រី​យ៉ា មាន​ធ្វើការ​កែកុន ឬមួយ​យ៉ាងណា​នោះទេ​៕

ពៅ វី រី​យ៉ា ៖ ទំហំ​ដើមទ្រូង​ធំ​ប៉ុន​នេះ ខ្ញុំ​មិនទាន់​ពេញចិត្ត​ទេ​

 

ពៅ វី រី​យ៉ា ៖ ទំហំ​ដើមទ្រូង​ធំ​ប៉ុន​នេះ ខ្ញុំ​មិនទាន់​ពេញចិត្ត​ទេ​