គួរយល់ដឹង! ផ្លែប៉ោមពណ៌ខុសគ្នា ផ្តល់អត្ថប្រយោជន៍ ក៏ផ្សេងៗពីគ្នាដែរ!

ផ្លែប៉ោមជាផ្លែឈើម្យ៉ាង ដែលមានរសជាតិឈ្ងុយឆ្ងាញ់ពិសាផ្អែមជាប់ចិត្ត។ វាត្រូវបានទទួលការពេញនិយមទទួលទានពីសំណាក់មនុស្សគ្រប់វ័យ ព្រោះគ្រប់គ្នាសុទ្ធតែដឹងរួចមកហើយថា ប៉ោមគឺជាផ្លែឈើមួយប្រភេទ ដែលបានពាំនាំមកជាមួយជីវជាតិ និងវីតាមីនល្អៗផងដែរ។ មានមនុស្សជាច្រើនបានគិតថាផ្លែប៉ោម គឺមានអត្ថប្រយោជន៍តែមួយដូចគ្នា មិនថាវាមានពណ៌ផ្សេងៗខុសពីគ្នានោះទេ។ ប៉ុន្តែអត់ទេ ថ្ងៃនេះខ្មែរឡូតសូមប្រាប់ថា ផ្លែប៉ោមដែលមានពណ៌ដោយឡែកៗពីគ្នា  ផ្តល់អត្ថប្រយោជន៍ក៏មិនដូចគ្នាទេ។

ដូច្នេះជ្រើសរើសផ្លែប៉ោមមានពណ៌អ្វី​ ទើបមានវីតាមីនល្អ ជាងគេសម្រាប់បរិភោគ?

តោះយើងទៅឈ្វេងយល់ទាំងអស់គ្នាពីកំពូលផ្លែឈើនេះ៖

១. ផ្លែប៉ោមពណ៌ក្រហម៖ ជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនបំផុត ផ្លែប៉ោមក្រហម វាបានផ្ទុកវីតាមីន C ប្រឆាំងអុកស៊ីតកម្មចំនួន ១,៥០០មីលីក្រាម ជួយរារាំងការរីកលូតលាស់កោសិកាមហារីកក្នុងរាងកាយ។ មិនតែប៉ុណ្ណោះបើចង់បានបេះដូងដែលមានសុខភាពល្អ គួរចាប់ផ្តើមទទួលទាន ផ្លែប៉ោមជាប្រចាំផង ដើម្បីឱ្យវាអាចជួយការពារជម្ងឺទាំងឡាយដែលមកបៀតបៀន បេះដូង ថែរក្សាបេះដូងអ្នកឱ្យរឹងមាំ និងពន្យាបាត់បង់ការចងចាំ ព្រមទាំងជួយការពារ ស្បែកមិនឱ្យឆាប់ចាស់ផងដែរ។

២. ផ្លែប៉ោមពណ៌បៃតង៖ វាក៏មានកេរ្តិ៍ឈ្មោះល្បីដែរនៅក្នុងការសម្រកទម្ងន់ ព្រោះថារសជាតិនៃផ្លែប៉ោមពណ៌បៃតងមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ វាមាន ជាតិស្ករតិចជួយទប់ទល់ការឡើងទម្ងន់បានល្អ។ ឯសំបកពណ៌បៃតងនេះផងដែរ ក៏មកជាមួយនឹងអត្ថប្រយោជន៍ជាច្រើនលើសលប់ គឺជារបបអាហារម្យ៉ាងដែលមានជាតិសរសៃខ្ពស់ ជួយប្រព័ន្ធរំលាយអាហារ។ លើសពីនេះកម្រិតខ្ពស់នៃសារធាតុ ប្រឆាំងអុកស៊ីតកម្មក៏អាចជួយកាត់បន្ថយចំណង់អាហារផងដែរ។

៣. ផ្លែប៉ោមពណ៌លឿង៖ វាជាប្រភេទផ្លែប៉ោម ដែលយើងប្រហែលជាមិនសូវធ្លាប់ បានឃើញមកពីមុនជាញឹកញាប់នោះទេ ប៉ុន្តែអត្ថប្រយោជន៍នៃពូជផ្លែប៉ោម ប្រភេទនេះគឺមានច្រើនណាស់ដូចជា វាមានប្រយោជន៍នៅក្នុងការថែរក្សាភ្នែក ជួយកសាងប្រព័ន្ធភាពស៊ាំឱ្យមានសុខភាពខ្លាំងក្លា ទប់ទល់នឹងជម្ងឺឆ្លងនានា ហើយសារធាតុពណ៌លឿងអាចជួយទាញថ្ពក់នូវកាកសំណល់ជាតិពុលកខ្វក់ដែល នៅស្ទះកកកុញក្នុងថ្លើមចេញមកខាងក្រៅ បានយ៉ាងមានប្រសិទ្ធភាពខ្ពស់ថែមទៀតផង។

៤. ផ្លែប៉ោមពណ៌ផ្កាឈូក៖ ផ្លែប៉ោមពណ៌ផ្កាឈូក វាផ្ទុកមកជាមួយនូវវីតាមីនC រហូតដល់ទៅមួយភាគបួន (១/៤) នៃរាងកាយទាំងមូល ដែលត្រូវការក្នុងមួយថ្ងៃ។ លើសពីនេះវីតាមីន C គឺជាសារធាតុដែលអាចជួយ ប្រឆាំងនឹងអុកស៊ីតកម្មបានយ៉ាងខ្លាំងក្លា ជួយធ្វើឱ្យជញ្ជាំង capillaries កាន់តែមានច្រើនឡើង កាពារពីមេរោគនានា ព្រមទាំងជួយកាត់បន្ថយអាការជម្ងឺស្រៀវធ្មេញ បានយ៉ាងល្អទៀតផង។

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរយល់ដឹង! ផ្លែប៉ោមពណ៌ខុសគ្នា ផ្តល់អត្ថប្រយោជន៍ ក៏ផ្សេងៗពីគ្នាដែរ!

គួរយល់ដឹង! ផ្លែប៉ោមពណ៌ខុសគ្នា ផ្តល់អត្ថប្រយោជន៍ ក៏ផ្សេងៗពីគ្នាដែរ!

គួរយល់ដឹង! ផ្លែប៉ោមពណ៌ខុសគ្នា ផ្តល់អត្ថប្រយោជន៍ ក៏ផ្សេងៗពីគ្នាដែរ!

គួរយល់ដឹង! ផ្លែប៉ោមពណ៌ខុសគ្នា ផ្តល់អត្ថប្រយោជន៍ ក៏ផ្សេងៗពីគ្នាដែរ!