សិស្សជាប់បាក់ឌុប ៥រូប ដែលមានពិន្ទុខ្ពស់ជាងគេទូទាំងប្រទេស នឹងទទួលបាន រង្វាន់ទឹកសុទ្ធដឹផ្លាទីនីម ហ្គោល ព្រីមៀមវ័តធឺ ពិសាពេញមួយឆ្នាំ!

ភ្នំពេញ៖ ដើម្បីចូលរួមចំនែកជួយដល់សង្គម ក្រុមហ៊ុនទឹកពិសារគុណភាពជាតិ ដឹផ្លាទីនីមព្រីមៀមវ៉តធឺ នឹងផ្ដល់ជូនរង្វាន់ ទឹកសុទ្ធដឹផ្លាទីនីម ហ្គោល ព្រីមៀមវ័តធឺ ពិសាពេញមួយឆ្នាំ សម្រាប់សិស្ស ៥នាក់ ប្រលងជាប់ឌុប ដែលបានពិន្ទុមធ្យមភាគខ្ពស់ជាងគេ ទូទាំងប្រទេស។

គួររំលឹកថា ទឹកពិសាគុណភាពដឹផ្លាទីនីម ព្រីមៀមវ័តធឺ បានមានវត្ដមានលើទីផ្សាកម្ពុជា និងបានធ្វើប្រព្រឹត្តិកម្ម តាមស្ដង់ដារបច្ចេកវិទ្យា ទំនើបចុងក្រោយគេបង្អស់ ប្រព័ន្ធ R.O និងឆ្លងកាត់សម្លាប់មេរោគដោយ ថាមពលនៃប្រព័ន្ធ UV និងអូហ្សូន។ នៅក្នុងនេះដែរ ទឹកពិសាគុណភាពដឹផ្លាទីនីម ព្រីមៀមវ័តធឺ ត្រូវបានច្រកក្នុងសំបកដប ដែលនាំចូលមកពីបរទេស ដែលជាវត្ថុធាតុដើម ពិសេសប្រកបដោយគុណភាព ខណៈដែលការវេចខ្ចប់ អនុលោម តាមសង្វាក់ ផលិតកម្មស័្វយប្រវត្ដិប្រកប ដោយផាសុកភាព និងអនាម័យខ្ពស់ ដោយឆ្លងកាត់ការពិនិត្យ ពិសោធន៍ គុណភាពទឹកយ៉ាងម៉ឺងម៉ាត់ និងដោយយកចិត្ដទុកដាក់បំផុត រៀងរាល់មួយម៉ោងម្ដង។

សម្រាប់ ទឹកពិសាគុណភាព ដឹផ្លាទីនីម ព្រីមៀមវ័តធឺ បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនទៅរាងកាយ សម្រាប់បុរស និងស្រ្ដី ជាពិសេស អាចយកទឹកបរិសុទ្ធនេះ ទៅឆុងជាមួយទឹកដោះគោ ឲ្យបុត្រធីតា របស់អស់លោកអ្នកនាង ពិសាបានថែមទៀតផង ដែលនេះជាជម្រើសដ៏សាកសមបំផុត ដែលបង្ហាញពីការយកចិត្ដទុកដាក់ ចំពោះសុខភាព ឧត្ដមភាព ភាពស៊ីវិល័យ ទាន់សម័យ និងភាពថ្លៃថ្នូរ ពុំអាចកាត់ថ្លៃបានរបស់លោកអ្នក។

ក្រុមហ៊ុនទឹកពិសារគុណភាពជាតិ ដឹផ្លាទីនីមព្រីមៀមវ៉តធឺ កើតឡើង ដើម្បីបំរើសុខភាព និង សុខុមាលភាពប្រជាជនកម្ពុជា និងសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់អតិថិជនទាំងអស់ ចំពោះផលិតជាតិមួយនេះ។

សម្រាប់ព័ត៌មានបន្ថែម ក្នុងការជាវបន្ដ សូមចូលទៅកាន់ទំព័រហ្វេសប៊ុក ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 015/016/068 222229 ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សិស្សជាប់បាក់ឌុប ៥រូប ដែលមានពិន្ទុខ្ពស់ជាងគេទូទាំងប្រទេស នឹងទទួលបាន រង្វាន់ទឹកសុទ្ធដឹផ្លាទីនីម ហ្គោល ព្រីមៀមវ័តធឺ ពិសាពេញមួយឆ្នាំ!

សិស្សជាប់បាក់ឌុប ៥រូប ដែលមានពិន្ទុខ្ពស់ជាងគេទូទាំងប្រទេស នឹងទទួលបាន រង្វាន់ទឹកសុទ្ធដឹផ្លាទីនីម ហ្គោល ព្រីមៀមវ័តធឺ ពិសាពេញមួយឆ្នាំ!