តុលាការ​បើក​សវនាការ​ជំនុំជម្រះ​សកម្មជន​បឹងកក់​ពីរ​រូប​ដែល​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ

តុលាការ​ក្រុង​ភ្នំពេញ​បើក​សវនាការ​ជំនុំជម្រះ​សកម្មជន​បឹងកក់​ពីរ​រូប គឺ​អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា នៅ​ព្រឹក​ថ្ងៃ​ទី​២២ សីហា ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ក្រោយ​ពី​ពួកគាត់​ធ្វើ​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ។

នៅ​ព្រឹក​នេះ​ប្រជាពលរដ្ឋ​នៃ​សហគមន៍​បឹងកក់ និង​សហគមន៍​ដីធ្លី​ផ្សេង​ទៀត​ជាង​៥០​នាក់ ឈរ​ស្រែក​តវ៉ា ទាមទារ​ឲ្យ​តុលាការ​កាត់​ក្ដី​ដោយ​យុត្តិធម៌​ពិត​ប្រាកដ។ ក្រៅ​ពី​អ្នក​តវ៉ា​ក៏​មាន​មន្ត្រី​អង្គការ​សង្គមស៊ីវិល មន្ត្រី​ចរាចរណ៍ អ្នក​សារព័ត៌មាន រួម​នឹង​អ្នក​ឃ្លាំ​មើល​ការ​តវ៉ា និង​ដំណើរ​ការ​កាត់​ក្ដី​សំណុំ​រឿង​នេះ​ផង​ដែរ។

សកម្មជន​នៃ​សហគមន៍​​បឹងកក់​ឈរ​ស្រែក​តវ៉ា ២០១៦ ៨៥៥
សកម្មជន​នៃ​សហគមន៍​​បឹងកក់​ឈរ​ស្រែក​តវ៉ា នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth

កាល​ពី​ថ្ងៃ​ទី​១៨ សីហា អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ឃុំ​ខ្លួន​សាកសួរ ក្រោយពី​ចាប់​ខ្លួន​អ្នក​ទាំង២ កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៥ សីហា ក្នុង​ពេល​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» ដែល ​ធ្វើ​ឡើង​នៅ​ក្នុង​សហគមន៍​បឹងកក់ ដើម្បី​បន្ត​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស អ្នក​ទោស​មនសិការ ទាមទារ​ឲ្យ​ស្វែងរក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​ពួកគាត់​ឲ្យ​ ចប់​សព្វគ្រប់។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។