ថៅកែរត់ចោល ​កម្មករមកពីស្រុកស្អាង​ឡើងមកសុំអន្តរាគមន៍​ពីសម្តេចតេជោ

រាជធានីភ្នំពេញ ៖​ ក្រុមកម្មកររោងចក្រ«ហ្រ្គេតអននើរ» ​ស្ថិតនៅក្នុងភូមិលេខ៤​ ឃុំស្វាយរលំ ស្រុកស្អាង ​ខេត្តកណ្តាល នៅព្រឹក​ថ្ងៃទី​២២ សីហានេះ​ បានឡើង​មកតវ៉ាសុំអន្តរាគមន៍ពី​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​នៅភូមិគ្រឹះសម្តេចក្បែរវិមាន​ឯករាជ្យ​ ដើម្បីសុំឲ្យសម្តេចជួយដោះស្រាយ​ដែលថៅកែរោងចក្រខាងលើរត់ចោល ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងទៀតថា​ ការតវ៉ាសុំអន្តរាគមន៍ពីសម្តេច​ប្រមុខរាជរដ្ឋាភិបាល​ពីសំណាក់​ក្រុមកម្មករខាងលើ​ បានត្រូវអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ​ លោក គួច ចំរើន ​ចូលរួមសម្របសម្រួល​រៀបចំ​សណ្តាប់​ធ្នាប់ ​ហើយនៅវេលាម៉ោងប្រមាណជិត១០ព្រឹក​ថ្ងៃចន្ទដដែលនេះ ​ខាងខុទ្ទកាល័យ​សម្តេចតេជោបានចេញមកទទួលញ្ញត្តិ​សុំអន្តរាគមន៍​នោះហើយ ៕