សៀវភៅ​បង្ហាញ​ពី​សិល្បៈ​ធ្វើ​ជំនួញ​, ខុសពី​ទ្រឹស្តី​ធ្វើ​ជំនួញ ចេញលក់​នៅលើ​ទីផ្សារ​ហើយ​ និពន្ធដោយ : ចំណារ       August-22-2016, 10:22 am         474

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សៀវភៅ​បង្ហាញ​ពី​សិល្បៈ​ធ្វើ​ជំនួញ​, ខុសពី​ទ្រឹស្តី​ធ្វើ​ជំនួញ ចេញលក់​នៅលើ​ទីផ្សារ​ហើយ​​ភ្នំពេញ​៖ សៀវភៅ​បង្ហាញ​ពី​សិល្បៈ​ធ្វើ​ជំនាញ​របស់លោក គួច ម៉េង​លី ចេញលក់​នៅលើ​ទីផ្សារ​ហើយ​។ ការប្រកាស​ដាក់លក់​បាន​ធ្វើឡើង​កាលពី​ថ្ងៃអាទិត្យ​ទី​២១​ខែសីហា ម្សិលមិញ នៅ​សាលារៀន និង​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង AIS និង​Aii ដោយមាន​អ្នកចូលរួម​ច្រើន​រយ​នាក់​។ នេះ គឺជា​សៀវភៅ​ដែល​បង្ហាញ​ពី​សិល្បៈ​ធ្វើ​ជំនួញ​ជាក់ស្តែង ជាជាង​ទ្រឹស្តី​ជំនួញ​ជា​លក្ខណៈ​ទូទៅ​។ លោក គួច ម៉េង​លី គឺជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន បាន​ចេញលក់​សៀវភៅ​«​ទស្សនៈ​អាជីវកម្ម​»​កាលពី​ម្សិលមិញ និង​កាលពីដើមឆ្នាំ​២០១៦​កន្លង​ម​មក លោក​បាន​ចេញលក់​សៀវភៅ  «You Are The Good. Better. Best» វគ្គ​មួយ​ផងដែរ​។

«​សៀវភៅ​ពី​ទ្រឹស្តី​ធ្វើ​ជំនួញ មាន​គេ​សរសេរ​ច្រើន​ហើយ ជាពិសេស​នៅ​បរទេស​។ តែ​សៀវភៅ​នេះ​(​ទស្សនៈ​អាជីវកម្ម​) គឺជា​សិល្បៈ​ក្នុង​ការធ្វើ​អាជីវកម្ម​ឲ្យ​ជោគជ័យ​»​។ នេះ គឺជា​ការលើកឡើង​រប​ស់លោក គួច ម៉េង​លី អ្នកនិពន្ធ​សៀវភៅ​«​ទស្សនៈ​អាជីវកម្ម​»​នៅ​ចំពោះមុខ​អ្នកចូលរួម​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ លោក វេជ្ជបណ្ឌិត គួច ម៉េង​លី ដែលជា​អ្នកបង្កើត​សាលារៀន និង​វិទ្យាស្ថាន AIS និង Aii ផងដែរ​នោះ បាន​បន្តទៀតថា សៀវភៅ​បង្ហាញ​ពី​សិល្បៈ​ធ្វើ​ជំនួញ ឬ​អាជីវ​កម្មនេះ មិនសូវ​ត្រូវបាន​គេ​សរសេរ​ច្រើន​ទេ ព្រោះ​វា​បង្ហាញ​ពី​ចរិត​ពិត​នៃ​ប្រភេទ​ជំនួញ​នីមួយៗ​ដែល​អាច​ឈានទៅ​ជោគជ័យ ឬ​បរាជ័យ​។ អ្នកសរសេរ​មួយចំនួន​គេ​«​មិនសូវ​សរសេរ​ទេ​»​។

សៀវភៅ​បង្ហាញ​ពី​សិល្បៈ​ធ្វើ​ជំនួញ​, ខុសពី​ទ្រឹស្តី​ធ្វើ​ជំនួញ ចេញលក់​នៅលើ​ទីផ្សារ​ហើយ​ និពន្ធដោយ : ចំណារ       August-22-2016,  10:22 am         474

​សៀវភៅ​«​ទស្សនៈ​អាជីវកម្ម​»​មាន​១៧២​ទំព័រ​សេរ​សេរ​ដោយ​លោក វេជ្ជបណ្ឌិត គួច ម៉េង​លី បង្កប់​អត្ថន័យ និង​ខ្លឹមសារ​ជំនួញ​ជាក់ស្តែង ជាពិសេស ជា​ទ្រឹស្តី​ជំនួញ​ដែល​លោក​ឆ្លងកាត់​ពិតៗ និង​ស្ថិតនៅក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា​តែម្តង​។ ខ្លឹមសារ​ខ្លះៗ​ដែល​លើកឡើង​នៅក្នុង​សៀវភៅ មាន​ដូចតទៅ​៖ ត្រូវ​ចាត់ទុក​បុគ្គលិក​ជា​ទ្រព្យ​, ប្រើ​មនុស្ស​ឲ្យ​ត្រូវ​ជំនាញ​, មេដឹកនាំ​ខ្សែ​ប៉េងប៉ោង​, កុំ​ពូកែរៀន តែ​មិន​កែ​ចេះ​, ចេះ​មើ​ឱកាស ចាប់​ឱកាស និង​បំបែក​ឱកាស​, យក​អ្នក​ពូកែ​ជាង​យើង មក​ធ្វើការ​ឲ្យ​យើង​។​ល​។

​ទាក់ទង​ទៅនឹង​អត្ថន័យ​ខ្លឹមសារ​នៃ​សៀវភៅ​នេះ លោក កែវ ឡង់ឌី អគ្គនាយក​អប់រំ និង​ជា​ប្រធាន​ទំនាក់ទំនង​ទូទៅ​នៃ​ក្រុមហ៊ុន​ម៉េង​លី ជេ​.​គួច អេ​ឌ្យូ​ខេ​សិន បាន​សរសើរ​ពី​អត្ថន័យ និង​ខ្លឹមសារ​នៃ​សៀវភៅ​នេះ​។ លោក​បញ្ជាក់ថា​៖«​សៀវភៅ​មាន​សារៈសំខាន់​សម្រាប់​អ្នក​ចង់​ធ្វើ​អាជីវកម្ម អ្នក​កំពុង​ធ្វើ​ជំនួញ និង​អ្នកគ្រប់គ្រង​អាជីវកម្ម​។ សៀវភៅ​នេះ​អាចជា​គម្ពីរ​បស់​ពួកគេ​។ អាន​សៀវភៅ​នេះ អាចធ្វើ​ឲ្យ​ពួកគេ​ចៀសវាង​កំហុស​បាន​នៅក្នុង​អាជីវកម្ម​»​។

សៀវភៅ​បង្ហាញ​ពី​សិល្បៈ​ធ្វើ​ជំនួញ​, ខុសពី​ទ្រឹស្តី​ធ្វើ​ជំនួញ ចេញលក់​នៅលើ​ទីផ្សារ​ហើយ​ និពន្ធដោយ : ចំណារ       August-22-2016,  10:22 am         474

​សៀវភៅ​«​ទស្សនៈ​អាជីវកម្ម​» ដាក់លក់​ទៅ​បណ្ណាការ Monument Book និង​បណ្ណាល័យ​លក់​សៀវភៅ​ផ្សេងទៀត​នៅ​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​។ ថវិកា​ដែល​ទទួលបាន​ពី​ការលក់​សៀវភៅ​ត្រូវយក​ទៅប្រើ​ប្រាស់​នៅក្នុង​សកម្មភាព​មនុស្សធម៌រ​បស់​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី​។ នៅក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងមកនេះ លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​ចំណាយ​ប្រា​ក់ជាង​៥​លាន​ដុល្លារ​អាមេរិក​ក្នុង​បុព្វហេតុ​សកម្មភាព​មនុស្ស​ធម៌​សុទ្ធសាធ​៕