តើពិន្ទុប៉ុន្មាន ទើបអាចប្រឡងជាប់បាក់ឌុប?

6 Videos


នៅវេលាម៉ោង ៦ ព្រឹកថ្ងៃចន្ទ ទី ២២ ខែសីហា ឆ្នាំ ២០១៦ នេះ ការប្រលងសញ្ញាប័ត្រទុតិយភូមិបានចាប់ផ្តើមហើយ ដោយនៅទូទាំងប្រទេសកម្ពុជាមានបន្ទប់ប្រឡងចំនួន ៣ ៧៨១ បន្ទប់ ។ ជាមួយគ្នានេះនៅតាមមណ្ឌលប្រឡងនៅទូទាំងប្រទេសកម្ពុជា បានបើកទ្វារស្វាគមន៍បេក្ខជន បេក្ខនារី ជាង ៩ ម៉ឺននាក់ ។

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាក៏បានអញ្ជើញកាត់បើកកញ្ចប់វិញ្ញាសាប្រឡងនៅវិទ្យាល័យព្រះស៊ីសុវត្ថិផងដែរ ហើយគេសង្កេតឃើញមានសិស្សានុសិស្សបានធ្វើដំណើរមកដល់មណ្ឌលប្រឡងតាំងពីព្រលឹមស្រាងៗម្លេះ ។

តើពិន្ទុប៉ុន្មាន ទើបអាចប្រឡងជាប់បាក់ឌុប?

ការប្រឡងបាក់ឌុបនេះត្រូវបានបែងចែកជាពីរផ្នែក គឺផ្នែកវិទ្យាសាស្ត្រសង្គម និង ថ្នាក់វិទ្យាសាស្ត្រ ។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មុខវិជ្ជាដែលត្រូវប្រឡងនៅថ្ងៃទី ២២ ដែលជាថ្ងៃដំបូងនៃការប្រឡងបាក់ឌុបនេះ ពេលព្រឹកមានមុខវិជ្ជា ភូមិវិទ្យា និង ប្រវត្តិវិទ្យា មួយមុខៗមានរយៈពេល ៩០ នាទី ។ ពេលរសៀលមានមុខវិជ្ជា ផែនដី និង បរិស្ថានវិទ្យា ហើយមួយមុខទៀតគឺភាសាបរទេស ដែលមួយមុខៗមានរយៈពេល ៦០ នាទី ។

តើពិន្ទុប៉ុន្មាន ទើបអាចប្រឡងជាប់បាក់ឌុប?

សម្រាប់ថ្ងៃទី ២៣ ខែសីហា ដែលជាថ្ងៃ ទី ២ វិញ ពេលព្រឹកមានមុខវិជ្ជា គណិតវិទ្យា និង សីលធម៌-ពលរដ្ឋវិជ្ជា មួយមុខៗមានរយៈពេល ៩០ នាទី ។ ពេលរសៀលអក្សរសាស្ត្រខ្មែរ មានរយៈពេល ១៥០ នាទី ។

តើពិន្ទុប៉ុន្មាន ទើបអាចប្រឡងជាប់បាក់ឌុប?

ការប្រឡងឆ្នាំនេះ មានបេក្ខជនសរុប ៩៣ ៧៥២ នាក់ ស្រី ៤៥ ២៣៧ នាក់ ចែកចេញជា ១៥៧ មណ្ឌល ស្មើនឹង ៣ ៧៨១ បន្ទប់ ។ ក្រសួងអប់រំបានបញ្ជាក់ថា ការប្រឡងបាក់ឌុបមាន ៧ មុខវិជ្ជា មានពិន្ទុសរុប ៥០០ ពិន្ទុ ប៉ុន្ដែពិន្ទុជាប់ត្រឹមតែ ២៣៧ ពិន្ទុប៉ុណ្ណោះ។ក្រសួងអប់រំ បានបញ្ជាក់ថា ការប្រឡងបាក់ឌុបមាន ៧មុខវិជ្ជា មានពិន្ទុសរុប ៥០០ ពិន្ទុ ។ ប៉ុន្ដែពិន្ទុជាប់ត្រឹមតែ ២៣៧ ពិន្ទុប៉ុណ្ណោះ។ បេក្ខជនដែលធ្វើបានពិន្ទុចាប់ពី ៩០ ភាគរយ ដល់ ១០០ ភាគរយ ទទួលនិទ្ទេស A , ពិន្ទុចន្លោះពី ៨០ភាគរយ ទៅ ៩០ភាគរយ ទទួលបាន និទ្ទេស B ហើយពិន្ទុពី ៧០ភាគរយ ទៅ ៨០ ភាគរយទទួលបាននិទ្ទេស C ។

តើពិន្ទុប៉ុន្មាន ទើបអាចប្រឡងជាប់បាក់ឌុប?

សម្រាប់ការប្រលងបាក់ឌុប នាឆ្នាំ ២០១៦ នេះ មានអ្នកសង្កេតការណ៍ចូលរួមសង្កេត និង ឃ្លាំមើលចំនួនជាង ៦០០០ នាក់ នៅទូទាំងប្រទេសកម្ពុជា ៕

សុថាត់