តុលាការ​ផ្តន្ទាទោស​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ករណី​ពុក​រលួយ

មន្ត្រីម្នាក់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាប់ចោទពីបទទារសំណូកពីរោងចក្រសម្លៀកបំពាក់កីឡាហុលឡង់ បានជាប់ចោទពីបទវិតិក្រមកាលពីថ្ងៃសុក្រ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីរឆ្នាំ។ លោក អីុ ឋាវរៈ ចៅក្រមតុលាការក្រុង បានព្យួរទោសមួយឆ្នាំដែលសម្រេចចំពោះលោក ឡាយ ថារ័ត្ន អនុប្រធានការិយាល័យផែនការនិងវិភាគគម្រោង និងពិន័យគាត់ជាប្រាក់៦លានរៀល ឬប្រហែល១.៥០០ដុល្លារ។ លោក ថារ័ត្ន ដែលត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី៦ខែឧសភា មិនបានឆ្លើយសំណួរអ្នកកាសែតទេ នៅពេលត្រូវនាំខ្លួនចេញពីតុលាការដោយសន្តិសុខពន្ធនាគារ។ លោក កែវ វ៉ាន់នី មេធាវីរបស់លោក ថារ័ត្ន បាននិយាយថា ការពិន័យនេះសមរម្យនឹងទោស ដែលអាចជាប់ពន្ធនាគារអតិបរមា៥ឆ្នាំ។ លោកបាននិយាយថា “វាសមរម្យពីព្រោះកូនក្តីរបស់ខ្ញុំបានសារភាពថាបានប្រព្រឹត្ត។ ខ្ញុំមិនទាន់ច្បាស់នៅឡើយ ថាតើកូនក្តីរបស់ខ្ញុំពេញចិត្តនឹងសេចក្តីសម្រេចនេះឬអត់ទេ ដូច្នេះខ្ញុំនឹងនិយាយនឹងគាត់ ថាតើគាត់នឹងប្តឹងឧទ្ធរណ៍ឬយ៉ាងណា”។ នៅសវនាការកាលពីថ្ងៃច័ន្ទ លោក ថារ័ត្ន បានសារភាពថាបានទារសំណូកពីតំណាងរោងចក្ររ៉ាយតិក (Raytecs) ក្នុងក្រុងភ្នំពេញ ដើម្បីបំពេញពាក្យនាំចូល ប៉ុន្តែបាននិយាយថា នៅពេលនោះលោកមិនជឿថា លោកប្រព្រឹត្តបទល្មើសទេ។ សមត្ថកិច្ចបាននិយាយថា តំណាងរោងចក្របានដាក់ឯកសារសុំការអនុញ្ញាតនាំចូលទំនិញជាច្រើនមុខសម្រាប់ផលិតកម្ម ប៉ុន្តែត្រូវបានលោក ថារ័ត្ន ប្រាប់ជាច្រើនលើកថា ពាក្យសុំនោះបំពេញដោយមិនត្រឹមត្រូវ។ គេបាននិយាយថា លោកបានទទួលប្រាក់៥០០ដុល្លារនៅថ្ងៃទី២២ខែមេសា […]

The post តុលាការ​ផ្តន្ទាទោស​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ករណី​ពុក​រលួយ appeared first on The Cambodia Daily.