បញ្ឈប់អាការឈឺក្បាល ដោយវិធី ១០ យ៉ាង

បញ្ឈប់អាការឈឺក្បាល ដោយវិធី ១០ យ៉ាង

មនុស្សភាគច្រើនជួបនឹងបញ្ហាឈឺក្បាលជារឿយៗ ចៀសពុំរួច ដូចនេះ អ្នកគួរស្វែងយល់ពីវិធីព្យាបាលអាការឈឺក្បាលដោយខ្លួនឯង។ ដោយសារអាការឈឺក្បាល មានច្រើនប្រភេទ ការព្យាបាលក៏ខុសគ្នាទៅតាមនោះដែរ ពុំនោះទេយើងសូមណែនាំឱ្យសាកល្បងវិធីងាយៗខាងក្រោមដែលអាចបញ្ឈប់ការឈឺក្បាលក្នុងរយៈពេលដ៏ខ្លី និងសម្រាប់ប្រើប្រាស់នៅពេលក្រោយ ។

បញ្ឈប់ការឈឺចាប់
– លេបថ្នាំបំបាត់ការឈឺចាប់ តាំងពីចាប់ផ្តើមដឹងថាហាក់ដូចជាចង់ឈឺក្បាលដំបូង ។ ការព្យាបាលពីចំណុចចាប់ផ្តើម ធ្វើឱ្យឆាប់ជាជាងការរងចាំរហូតដល់ឈឺខ្លាំងហើយ ទើបញ៉ាំថ្នាំ ។ ថ្នាំបំបាត់ការឈឺចាប់អាចរកទិញបានតាមឱសថស្ថានបានមិនពិបាកទេ ។ ប៉ុន្តែអ្នកមិនត្រូវញ៉ាំថ្នាំបំបាត់ការឈឺចាប់រាល់ថ្ងៃប្រចាំទេ ឬ ប្រសិនបើអ្នកឈឺរហូតត្រូវប្រើថ្នាំលើសពី ៣ ដង ក្នុង ១ សប្តាហ៍ ឬ គ្រាន់តែអស់ឥទ្ធិពលថ្នាំក៏ចាប់ឈឺវិញ អ្នកគួរទៅពិគ្រោះព្យាបាលជាមួយវេជ្ជបណ្ឌិត ។

– មូលហេតុនៃការឈឺក្បាល គួរផ្សំនឹងអាការផ្សេងទៀត អាចជារោគសញ្ញាបញ្ជាក់ពីជំងឺណាមួយ ដូចជា ជំងឺស្ត្រូក ជំងឺរលាកខួរ ជំងឺរលាកស្រោមខួរ ដែលអ្នកត្រូវទៅជួបនឹងគ្រូពេទ្យជាបន្ទាន់។ អាការទាំងនោះមានដូចជា ស្រវាំងភ្នែក ធីងធោង រឹង ស្ពឹកក ក្អួតចង្អោរ ក្តៅខ្លួន សន្លប់ ពិបាកប្រើប្រាស់សរីរាង្គមួយចំហៀង ខ្សោយខ្លាំង ស្ពឹក ឬ មិនអាចកម្រើកអវយវៈណាមួយ ជាដើម ។

– សម្រាប់អ្នកចូលចិត្តញ៉ាំកាហ្វេ គួរកុំញ៉ាំច្រើនពេក ឬ ញ៉ាំខុសម៉ោង ។ កាហ្វេអាចជួយបំបាត់ឈឺក្បាល ក៏អាចជាបញ្ហាបង្កជាឈឺក្បាលដែរ ។ បើអ្នកឈឺក្បាល ឈឺប្រកាំងញឹកញាប់ អ្នកគួរកាត់បន្ថយមកទទួលទានត្រឹម ១ ពែងក្នុងមួយថ្ងៃបានហើយ ឬ ឈប់តែម្តង ។

– ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ពីព្រោះកង្វះជាតិទឹកក៏ជាមូលហេតុនៃការឈឺក្បាលមួយដែរ ឬ អាចឱ្យអ្នកវិលមុខក៏មាន ។

– សម្រាកឱ្យបានគ្រប់គ្រាន់ និង ត្រឹមត្រូវ មានន័យថា អ្នកគួរសម្រាកឱ្យបានគ្រប់ម៉ោង ហើយរៀបចំកន្លែងគេងឱ្យមានផាសុខភាព ។ ជាការល្អ គួរឆ្លៀតគេងថ្ងៃឱ្យបាន ១៥ ទៅ ៣០ នាទី ដើម្បីជួយផ្តល់ថាមពលដល់រាងកាយ ។

– ហាត់ប្រាណ តាំងសមាធិ ឬ ហាត់យូហ្គា ដើម្បីសម្រាកសាច់ដុំ ជាបច្ច័យដល់ការគេងលក់ស្រួល និង បំបាត់អាការឈឺក្បាលញឹកញាប់ ។

– ប្រើកន្សែងត្រជាក់ ថង់ស្អំក្បាល : វិធីនេះ ជួយសម្រួលដល់សរសៃឈាម កាត់បន្ថយអាការរលាកនានាដែលបណ្តាលឱ្យឈឺក្បាល ។

– ម៉ាស្សាមុខ ស្បែកក្បាល ជាវិធីល្អ នឹងអាចកម្ចាត់ការឈឺក្បាលបានឆាប់រហ័ស ពីព្រោះវាជយយជំរុញចរន្តឈាម និងបំបាត់ភាពតានតឹង។ ចំណុចដែលត្រូវម៉ាស្សា គឺសៀតផ្កា គុម្ពត្រចៀក ចន្លោះចិញ្ចើមមកចុងច្រមុះ និង ម៉ាស្សាក្បាលទាំងស្រុងតែម្តង ។

– ម៉ាស្សា ឬ ហាត់ប្រាណផ្តោតត្រង់បរិវេណ-ក និង ស្មា ក៏អាចកាត់បន្ថយភាពតានតឹងបានដែរ ។
– វិធីផ្សេងៗ : តាំងសមាធិ លំហាត់ផ្លូវដង្ហើម ហាត់យូហ្គា ម៉ាស្សាដោយចុចម្រាមដៃ ជាដើម គឺសុទ្ធតែអាចសម្រាល និងបំបាត់អាការឈឺក្បាលបាន ៕

ប្រភព ៖ pmhotnews

  • បញ្ឈប់អាការឈឺក្បាល ដោយវិធី ១០ យ៉ាង已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/22  Category:សុខភាព
Tags: