គ្រូពេទ្យម្នាក់ ស្រឡាញ់តុក្កតាសិច យកមកតំណាងប្រពន្ធ

បុរសជនជាតិចិនម្នាក់បានចំណាយប្រាក់ជាង ២,០០០ ដុល្លារទិញតុក្កតាសិច ដើម្បីជំនួសប្រពន្ធជាទីស្រឡាញ់ដែលបាត់បង់ជីវិតដោយសារតែជំងឺមហារីកដ៏កំណាចឃោរឃៅ ។

គ្រូពេទ្យម្នាក់ ស្រឡាញ់តុក្កតាសិច យកមកតំណាងប្រពន្ធ

យោងតាមសារព័ត៌មាន គេបានដឹងថា លោក Zhang Wenliang អាយុ ៧០ ឆ្នាំ មកពីទីក្រុង Chongzhou ភាគនិរតីខេត្ត Sichuan បានរៀបការអស់រយៈពេលជាង ៤០ ឆ្នាំ ប៉ុន្តែគ្មានកូនសូម្បីតែមួយគ្រាប់ ។ ដោយសារតែភាពឯកាខ្លាំងពេកក្រោយប្រពន្ធស្លាប់ លោកក៏សម្រេចចិត្តទិញតុក្កតាសិច ដើម្បីបម្រើអារម្មណ៍ផ្លូវភេទ ។

គ្រូពេទ្យម្នាក់ ស្រឡាញ់តុក្កតាសិច យកមកតំណាងប្រពន្ធ

ក្រោយទិញមិនទាន់បានមួយឆ្នាំផង តុក្កតាសិចនោះក៏ចាប់ផ្តើមមិនអាចប្រើការបាន ហើយអាស្រ័យហេតុនេះ ទើបលោកគ្រោងប្តឹងអ្នកផលិតតុក្កតាសិចនេះ ។ តុក្កតាសិចនេះត្រូវបានគេដឹងថា អាចបន្លឺសម្លេង និង អាចកំណត់សីតុណ្ហភាពតាមតែចិត្តចង់បានទៀតផង ។ លោក Zhang ដែលជាគ្រូពេទ្យមួយរូបបាននិយាយប្រាប់ថា «ខ្ញុំមិនចង់ឲ្យវាទៅចោលខ្ញុំដូចប្រពន្ធខ្ញុំទៀតទេ ។

គ្រូពេទ្យម្នាក់ ស្រឡាញ់តុក្កតាសិច យកមកតំណាងប្រពន្ធ

ខ្ញុំចង់ឲ្យវារស់នៅជាមួយខ្ញុំដូចសព្វដង និង ចង់ឃើញវារៀងរាល់ថ្ងៃ ។ ខ្ញុំចាត់ទុកវាដូចជាប្រពន្ធខ្ញុំអញ្ចឹង ហើយអ្នកខ្លះប្រហែលជាគិតថាខ្ញុំគួរតែទៅរកពេទ្យរោគចិត្ត តែខ្ញុំគិតថាទង្វើខ្ញុំកើតឡើងបែបនេះ គឺដោយសារតែនឹកប្រពន្ធខ្ញុំប៉ុណ្ណោះ» ។ លោកបានបន្ថែមដែរថា លោកក៏មានការភ័យព្រួយខ្លះៗផងដែរ សម្រាប់កិត្តិនាមលោកជាគ្រូពេទ្យលើរឿងនេះ ។

គ្រូពេទ្យម្នាក់ ស្រឡាញ់តុក្កតាសិច យកមកតំណាងប្រពន្ធ

គួរបញ្ជាក់ដែរថា ប្រពន្ធលោក Zhang បានបាត់បង់ជីវិតកាលពីខែសីហា ឆ្នាំ ២០១៥ បន្ទាប់ពីរកឃើញថា ខ្លួនកើតជំងឺមហារីកលំពែងនៅខែមីនាឆ្នាំនោះ ៕

ប្រភព ៖ pmhotnews

  • គ្រូពេទ្យម្នាក់ ស្រឡាញ់តុក្កតាសិច យកមកតំណាងប្រពន្ធ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/22  Category:កំសាន្ត
Tags: