ជ័យ​ជម្នះ​យប់​មិញ​ធ្វើ​ឲ្យ​ Real កៀក​នឹង​បំបែក​កំណត់​ត្រា​ចាស់​

Real Madrid កំពុង​ធ្វើ​ដំណើរ​កាន់​តែ​កៀក​នឹង​ការ​បំបែក​កំណត់​ត្រា​រយៈ​ពេល​៥៥ ឆ្នាំ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប។

 

ជ័យ​ជម្នះ​យប់​មិញ​ធ្វើ​ឲ្យ​ Real កៀក​នឹង​បំបែក​កំណត់​ត្រា​ចាស់​

 

ជ័យ​ជម្នះ​៣-០ លើ Real Sociedad កាល​ពី​យប់​មិញ​មាន​ន័យ​ថា​ក្រុម​របស់​លោក Zinedine Zidane ពេល​នេះ​ឈ្នះ​ការ​ប្រកួត​នៅ​ La Liga ១៣ ប្រកួត​ជាប់​ៗ​គ្នា​ហើយ​រាប់​តាំង​ពី​រដូវកាល​ចាស់​មក​។

 

Real Madrid ត្រូវ​ការ​ឈ្នះ​តែ​៣ ទៀត​ប៉ុណ្ណោះ​ដើម្បី​បំបែក​កំណត់​ត្រា​កាល​ពី​ឆ្នាំ ១៩៦១ ដែល​កាល​ណោះ​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ​ធ្លាប់​ឈ្នះ​ ១៥​ប្រកួត​ជាប់​ៗ​គ្នា។ ៣​ប្រកួត​បន្ទាប់​ពួកគេ​ត្រូវ​ប៉ះ Celta Vigo, Osasuna និង Espanyol៕

 

​ប្រែសម្រួល៖ វីរ៉ុត​
ប្រភព៖ Goal