Griezmann ​បង្ហើប​ថា ចង់​ទៅ​លេង​នៅ​ Premier League

Antoine Griezmann ​តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​បារាំង​ បាន​ព្រលយ​ពាក្យ​​សម្ដី​ថា រូបគេ​ចង់​ទៅ​លេង​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ Premier League ​​​នៅ​ពេល​ដែល​​ខ្លួន​បញ្ចប់​កុងត្រា​ ឬ​សម្រេច​ចាក​ចេញ​ពី​ក្លឹប​ Atletico Madrid។

 

Griezmann ​បង្ហើប​ថា ចង់​ទៅ​លេង​នៅ​ Premier League

Antoine Griezmann ខ្សែ​បម្រើ​ឆ្នើម​ក្រុម​ Atletico Madrid

 

កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ ជា​កីឡាករ​ម្នាក់​ល្អ​បំផុត​ក្នុង​ចំណោម​​កីឡាករ​កំពូលៗ​លើ​លោក​បច្ចុប្បន្ន​​ ប៉ុន្តែ​រូប​​គេ​​បាន​ខក​ចិត្ត​​ជាមួយ​ Atletico រដូវ​កាល​មុន​ ដោយ​បាន​ត្រឹម​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៣​ នៅ​ La Liga និង​បាន​ត្រឹម​ជើង​ឯក​រង​ UEFA Champions League ក្រោយ​ចាញ់​ Real Madrid។ រីឯ​នៅ​ក្រុម​ជម្រើស​ជាតិ​បារាំង​វិញ ​ក៏​បាន​ត្រឹម​ជើង​ឯក​រង​ Euro 2016 ទៀត​ ក្រោយ​ចាញ់​ព័រទុយហ្គាល់។

 

Griezmann ​បង្ហើប​ថា ចង់​ទៅ​លេង​នៅ​ Premier League

 

ក្នុង​បទសម្ភាសន៍​ជាមួយ​ The Guardian ​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ បាន​បង្ហើប​ប្រាប់​ថា David Beckham ​គឺជា​ Idol របស់​គេ។ “ខ្ញុំ​ចូល​ចិត្ត​គាត់​ខ្លាំង​ណាស់…គាត់​ជា​ Idol របស់​ខ្ញុំ ហើយ​នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ពាក់​អាវ​លេខ​៧”។ ចំពោះ​សំនួរ​រឿង​ផ្ទេរ​ទៅ​លេង​នៅ​អង់គ្លេស Griezmann ​បាន​ឆ្លើយ​តប​ថា៖ “បាទ, ហេតុអ្វី​មិន​អាច? បើ​ខ្ញុំ​ចប់​កុងត្រា​ជាមួយ​ Atletico…ខ្ញុំ​នឹង​សួរ​សំនួរ​សម្រាប់​ខ្លួន​ឯង”៕

 

Griezmann ​បង្ហើប​ថា ចង់​ទៅ​លេង​នៅ​ Premier League

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Dailymail