បាក់​ឌុប​ព្រឹក​នេះ​ ​ម្ដាយ​ឪពុក​ដូច​កំពុង​​ប្រលង​ជាមួយ​កូន​ៗ​ដែរ!

បាក់​ឌុប​ចាប់​ផ្ដើម​ហើយ​នៅ​ព្រឹក​នេះ ។ ម្ដាយ​ឪពុក​ដែល​មាន​កូន​ៗ​ត្រូវ​ប្រលង​ថ្ងៃ​នេះ ពួក​គាត់​ប្រៀប​ដូច​ជា​បេក្ខជន​ត្រូវ​ចូល​ប្រលង​ដូច្នេះ​ដែរ។​ ក្រោក​ពី​ព្រលឹម​ហើយ​ចិត្ត​អន្ទះសា​ ភ័យ​ផង​អរ​ផង​ ចិត្ត​នៅ​មិន​ស្ងប់​ហាក់​បី​ដូច​ជា​ថ្ងៃ​ប្រលង​បញ្ចប់​របស់​ខ្លួន​ដែរ។

 

បាក់​ឌុប​ព្រឹក​នេះ​ ​ម្ដាយ​ឪពុក​ដូច​កំពុង​​ប្រលង​ជាមួយ​កូន​ៗ​ដែរ!

 

 

ឪពុក​ម្ដាយ​មួយ​ចំនួន​ថែម​ទាំង​បាន​សុំ​ច្បាប់​ពេញ​មួយ​ថ្ងៃ​ដើម្បី​​ជូន​កូន​មក​សម្រាប់​ការ​ប្រលង​នេះ​ទៀត​ផង។ លោក​មក​ចាំ​កូន​តាំង​ព្រឹក ទាល់​តែ​កូន​ប្រលង​ចប់​ទើប​ត្រលប់​ទៅផ្ទះ​ជាមួយ​គ្នា។ បើ​ឃើញ​កូន​ចេញ​មក​មាន​ទឹក​មុខ​រីករាយ ម្ដាយ​ឪពុក​សប្បាយ​ចិត្ត​ដែរ ។ តែ​បើ​ឃើញ​កូន​ចេញ​មក​ស្រងូត​ស្រងាត់ លោក​ទាំង​ពីរ​ឈឺ​ចាប់​ខូច​ចិត្តខ្លាំង​ទៅ​តាម​នោះ​ដែរ។​

 

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 


អត្ថបទ៖ លឹម សុ​នា​​