ចូល​ពេទ្យ​​​ ក្រោយ​លេប​​​​កាំ​បិត​​​​​ចំនួន​​​៤០​ ​ច​ង់​​ភ្លក់​រសជាតិ

បុរស​ឥណ្ឌា​​​​វ័យ​​​ ៤២​ឆ្នាំ​​​​​​​​​ មាន​​ឈ្មោះ​ Jarnail Singh ​​​ត្រូវ​បាន​គេ​បញ្ជូន​​​​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ The Corporate Hospital ​ក្នុង​រដ្ឋ​ Gurdaspur ​ក្រោយ​ពី​​​ត្អូញត្អែរ​​​​​រឿង​​​​​ឈឺ​​ពោះ​ និង​​​​​រាង​កាយ​អស់​កម្លាំង​​​ល្ហិតល្ហៃ។

 

ចូល​ពេទ្យ​​​ ក្រោយ​លេប​​​​កាំ​បិត​​​​​ចំនួន​​​៤០​ ​ច​ង់​​ភ្លក់​រសជាតិ

 

​​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​​​​​​​​មាន​ការ​ភ្ញាក់ផ្អើល​​​​យ៉ាង​ខ្លាំង​​​ ​ក្រោយ​រក​ឃើញ​​​​​​​គាត់​បាន​​លេប​​​​កាំបិត​បត់​​​ មិន​មែន​មួយ ឬ​ពីរ​​ តែ​​ចំនួន​​ ៤០​​​​ ​រយៈ​ពេល​​ជាង​​​២ខែ។ បើ​តាម​ការ​សាកសួរ​​ ​គាត់​ធ្វើ​​បែប​នេះ​​ព្រោះ​ចង់​​សាក​រស់​ជាតិ​​​​​​របស់​កាំ​បិត​ម្ដង។​

 

​​​​​​វេជ្ជបណ្ឌិត​​ចូល​រួម​វះ​កាត់​​​​ម្នាក់​លោក​ Dr. Jitinder Malhotra ​​បាន​ចាត់​ទុក​​​​​​​ករណី​នេះ​ជា​​ការ​វះកាត់​​​គួរ​ខ្លាច​បំផុត​​​​​​​​​​ ចាប់​តាំង​ពី​គាត់​​បម្រើ​​​ការងារ​​នេះ​ជាង​ ២០​ឆ្នាំ។ ​

 

​​​ប្រភព​ដដែល​​​​​​ និយាយ​ថា ​”​​យើង​​​ចាប់ផ្ដើម​​​​​ធ្វើ​រោគ​វិនិច្ឆ័យ ​​​ហើយ​​​​រក​ឃើញ​​​មូល​ហេតុ​​ធ្វើ​​ឲ្យ​​​​ឈឺ​ចុក​ចាប់​​​​គួរ​ឲ្យ​ចម្លែក​ រួច​​បាន​​​ឆ្លុះ​អេកូ​​​ ទើប​​​​​ដឹង​ថា​ជា​​​​​វត្ថុ​រឹង​​​​កំពុង​​នៅ​​ក្នុង​ក្រពះ​​ មាន​ទ្រង់​ទ្រាយ​ដូច​​​​ដុំ​ជំងឺ​មហារីក”។

 

​​​​​អ្នក​ជំងឺ​​បាន​​ប្រាប់​​​​​​គ្រូពេទ្យ​ថា​​ ​គាត់​​​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​​​​​ចង់​​ហូប​​​កាំបិត​​​​ ​ដោយ​​មិន​អាច​ទប់​​​បាន​​ ហើយ​អ្វី​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​​​​គឺ​​ ​គាត់​​​ចាប់ផ្ដើម​បែប​នេះ​​រយៈពេល​ជាង​ ២ខែ​ហើយ។

 

​បន្ទាប់​ពី​​ ចំណាយ​ពេល​​វះកាត់​ជាង​​​ ៥​ម៉ោង​​​ ​ដោយ​មាន​ឈាម​ហូរ​យ៉ាង​ច្រើន​​​ ​​លោក Jarnail ​​​​​​​បាន​ទទួល​​ការ​វះកាត់​​​​​​យ៉ាង​ជោគជ័យ​ និង​​សម្រេច​ចេញ​ពី​មន្ទីរ​ពេទ្យ​​នៅ​​ប៉ុន្មាន​ថ្ងៃ​ខាង​​មុខ​​៕

 

ចូល​ពេទ្យ​​​ ក្រោយ​លេប​​​​កាំ​បិត​​​​​ចំនួន​​​៤០​ ​ច​ង់​​ភ្លក់​រសជាតិ

 

ចូល​ពេទ្យ​​​ ក្រោយ​លេប​​​​កាំ​បិត​​​​​ចំនួន​​​៤០​ ​ច​ង់​​ភ្លក់​រសជាតិ

ចូល​ពេទ្យ​​​ ក្រោយ​លេប​​​​កាំ​បិត​​​​​ចំនួន​​​៤០​ ​ច​ង់​​ភ្លក់​រសជាតិ

ចូល​ពេទ្យ​​​ ក្រោយ​លេប​​​​កាំ​បិត​​​​​ចំនួន​​​៤០​ ​ច​ង់​​ភ្លក់​រសជាតិ

 

 

ចុចអាន៖ កូន​កាំបិត​បត់​​បន្លំ​ខ្លួន​ជា​ឧបករណ៍​តន្ត្រី​បុរាណ​​​ មាន​តម្លៃ​ជាង១២ម៉ឺន​ដុល្លារ

ចុចអាន៖ នៅ​ចិន​មាន​បង្ហាត់​សិស្ស​ស្រី​​ឲ្យ​ប្រើ​កាំបិតស្នៀត​​​ទុក​ការពារ​ខ្លួន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Metro ​​​​