សាត រស្មី បង្ហោះសារផ្អែមល្ហែម រំឭកខួបនៃក្តីស្រឡាញ់

6 Videos


ទោះបីជាមានការគាស់កកាយពីសំណាក់អតីតស្វាមីលោក ចៀស ស្រួច ដែលបានកន្លងផុតទៅរាប់ឆ្នាំមកហើយ ក៏ពិតមែន តែទំនាក់ទំនងរវាងស្រីស្អាត សាត រស្មី និងគូស្នេហ៍ថ្មី នៅតែល្អូកល្អើននិងផ្អែមល្អែម។ប៉ុន្មានថ្ងៃមុននេះ តារាសម្តែង សាច់សខ្ចី សាត រស្មី ក៏បានបង្ហោះពាក្យពេចន៍ជាច្រើនដើម្បីរំលឹក ខួបនៃក្តីស្រលាញ់រយៈ ពេល ១ ឆ្នាំ ៩ ខែ ។

សាត រស្មី បង្ហោះសារផ្អែមល្ហែម រំឭកខួបនៃក្តីស្រឡាញ់

ដោយនៅក្នុងសារដែលនាងសសេរទៅគូស្នេហ៍នោះមានន័យថា«រីករាយខួប ១ ឆ្នាំ ៩ ខែបងសម្លាញ់ អូនសុំអោយបងស្រលាញ់អូនតែម្នាក់ ហើយមានថ្ងៃនេះរហូតណា អូនស្រលាញ់បងខ្លាំងណាស់ អូនសង្ឈឹមថា ងើបឡើងបងសប្បាយចិត្តពេលបានឃើញ Status មួយ នេះ អូនស្រលាញ់បង» ។ ទោះបីជាមានរឿងមិនល្អ ដែលបានចុះនៅលើបណ្តាញសារពត៌មានកាលពីពេលថ្មីៗនេះ ក៏ពិត មែន តែគូស្នេហ៍របស់ សាត រស្មី មិនបានចាប់អារម្មណ៍ទៅលើអតីតកាលរបស់តារាសម្តែងម្នាក់នេះ ឡើយ ។ គូស្នេហ៍របស់នាងថែមទាំងលើកទឹកចិត្តនិងផ្តល់ក្តីស្រលាញ់អោយនាងថែមទៀតផង ។

សាត រស្មី បង្ហោះសារផ្អែមល្ហែម រំឭកខួបនៃក្តីស្រឡាញ់

ជាក់ស្តែងកាលពីថ្ងៃ ខួប កំណើតរបស់ សាត រស្មី គូស្នេហ៍របស់នាងថែមទាំងបានទិញផ្កាកុលាបមួយបាច់ រួមជាមួយចិញ្ជៀន ពេជ្រ យ៉ាងស្រស់ស្អាតសម្រាប់ សាត រស្មី ផងដែរ ។ ទោះបីជាទំនាក់ទំនងរវាង សាត រស្មីនិងគូស្នេហ៍ស្អិត ល្មួតក៏ពិតមែន តែអ្នកទាំងពីរមិនទាន់មានបំណងរៀបការជាមួយគ្នានៅឡើយទេ។គូស្នេហ៍របស់ សាត រស្មី មានវ័យដំណាលៗ និង រូបនាង ហើយក៏ជាកូនអ្នកមានទ្រព្យសម្បិត្តគួរសម ។

សាត រស្មី បង្ហោះសារផ្អែមល្ហែម រំឭកខួបនៃក្តីស្រឡាញ់

គួរបញ្ជាក់ថា តារាសម្តែង សាត រស្មី ធ្លាប់បានរៀបការជាមួយកីឡាករ ចៀស ស្រួច កាលពីជាង ១០ ឆ្នាំមុន តែរៀបការបានតែប៉ុន្មានខែប៉ុណ្ណោះ អ្នកទាំងពីរក៏បានលែងលះគ្នាទៅវិញ ។ សព្វថ្ងៃ សាត រស្មី ក៏បាន ហក់ចូលក្នុងសិល្បៈសារជាថ្មី ដោយក្តោបបានដំណែងជាតួឯកស្រីនៅក្នុងរឿងភាគរបស់ទូរទស្សន៍ភីអិនអិន ចម្រៀងខារ៉ាអូខេនិងរឿងអប់រំមួយចំនួនផងដែរ ៕ ចេនី

សាត រស្មី បង្ហោះសារផ្អែមល្ហែម រំឭកខួបនៃក្តីស្រឡាញ់សាត រស្មី បង្ហោះសារផ្អែមល្ហែម រំឭកខួបនៃក្តីស្រឡាញ់សាត រស្មី បង្ហោះសារផ្អែមល្ហែម រំឭកខួបនៃក្តីស្រឡាញ់សាត រស្មី បង្ហោះសារផ្អែមល្ហែម រំឭកខួបនៃក្តីស្រឡាញ់សាត រស្មី បង្ហោះសារផ្អែមល្ហែម រំឭកខួបនៃក្តីស្រឡាញ់