អ្នកប្រើរូបសខ្មៅក្នុង Instagram ច្រើនមានបញ្ហាផ្លូវចិត្ត

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ​អ្នក​ដែល​និយម​ប្រើប្រាស់​ ​Filter​ ​ពណ៌​រូបភាព​ប្រភេទ​ស​ខ្មៅ​នៅ​ក្នុង​បណ្ដាញ​សង្គម​ ​Instagram​ ​ច្រើន​ជា​មនុស្ស​ដែល​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។

 

អ្នកប្រើរូបសខ្មៅក្នុង Instagram ច្រើនមានបញ្ហាផ្លូវចិត្ត

 

ការ​រក​ឃើញ​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សកលវិទ្យាល័យ​ ​Harvard​ ​និង​សកលវិទ្យាល័យ​ ​Vermont​ ​ដោយ​ពួក​គេ​បាន​វិភាគ​ទៅ​លើ​ ​Post​ ​ប្រមាណ​ ​៤៣ ៩៦០​ ​ដែល​ធ្វើ​ឡើង​ដោយ​គណនី​ ​១៦៦។ ជា​លទ្ធផល​​អ្នក​ស្រាវជ្រាវ​​​រក​ឃើញ​ថា ​អ្នក​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត​តែង​តែ​ជ្រើសរើស​នូវ​ ​Filter​ ​ប្រភេទ​ខៀវ​ក្រ​ម៉ៅ​ ​ប្រផេះ​ ​ឬ​ពណ៌​ដែល​ងងឹតៗ​សម្រាប់​រូប​ថត​របស់​គេ។

 

ការសិក្សាខាងលើក៏​ជា​ការសាកល្បង​នូវបច្ចេកវិទ្យាម៉ាស៊ីនវិភាគ​ទិន្នន័យដ៏ទំនើបប្រភេទថ្មី​ផងដែរ៕

 

អ្នកប្រើរូបសខ្មៅក្នុង Instagram ច្រើនមានបញ្ហាផ្លូវចិត្ត

 

អាន​បន្ត​ ​៖​ ម៉ូដ​ម៉ូតូ​ Café លេច​ខ្លួន​ឡូយ​ឡើង​​កប់​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​vocativ