សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ជា​ថ្មី​មិន​អត់ឱន​ឲ្យ​អ្នក​ប្រមាថ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ប៉ុន្មាន​នាទី​មុន​នេះ ប្រកាស​មិន​អត់ឱន​ឲ្យ​ដាច់ខាត​ចំពោះ​អ្នក​ម្រ​មា​ថ​ថា ភរិយា​សម្តេច​ជា​ភរិយា​មេដឹកនាំ​វៀតណាម​និង ហ៊ុន ម៉ា​ណែ​ត​ជា​កូន​មេដឹកនាំ​វៀតណាម មិនមែន​ជា​កូន​សម្តេច​នោះ ។ បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ការ​ប្រមាថ​ខាងលើ​នេះ ជា​ការ​ប្រមាថ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​មួយ​ជីវិត​របស់​សម្តេច ។

សម្តេច​ក៍បាន​ផ្ញើ​សារ​ទៅ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​មា ត្រូវធ្វើ​យ៉ាងម៉េច​ចំពោះ​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​ដែល​ចោទប្រកាន់​សម្តេច​និង​ក្រុម​គ្រួសារ ហើយ​សម្តេច​ក៍បាន​ផ្តាំផ្ញើ​ទៅ​អ្នកការទូត​ទាំងអស់​មិន​ចាំបាច់​និយាយ​ពី​ការ​ចុះហត្ថលេខា​លើកលែងទោស​ឲ្យ​អ្នក​ណា​ដែល​ប្រមាថ​ធ្ងន់ធ្ងរ​បែប​នេះ​ទេ ។

យ៉ាងណា​ក៍ដោយ សម្តេច​មិន​បង្ហើប​ឲ្យ​ដឹង​ពី​អ្នក​ដែល​និយាយ​ចោទប្រកាន់​សម្តេច​និង​ក្រុម​គ្រួសារ​ខាងលើ​នេះ​ទេ គ្រាន់តែ​បង្ហើប​ថា​ជា​ជនជាតិ​អា​មេ​រិ​ក​ប៉ុណ្ណោះ ៕