ផ្តន្ទាទោស​លោកស្រី ទេព វន្នី​និង លោកស្រី ប៊ូវ សោភា ​ម្នាក់ៗដាក់ពន្ឋនាគារ៦ថ្ងៃ

រាជធានីភ្នំពេញ ៖ ​ទីបំផុតទៅបន្ទាប់ពីកែប្រែបទ​ចោទញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​​ តាម​មាត្រា​៤៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ មក​ជា​បទ​ប្រមាថ​វិញ​​ ​ចៅក្រមជំនុំជម្រះ លោក ពេជ្រ​ វិជ្ជា​ធរ​​ បានសម្រេចផ្តន្ទាទោសលោកស្រី ​ទេព វន្នី ​និង លោកស្រី ​ប៊ូវ សោភា សកម្មជនដីធ្លីបឹងកក់​ឲ្យជាប់ពន្ឋនាគារម្នាក់៦ថ្ងៃ ​និង​ ពិន័យជាប្រាក់៨ម៉ឺនរៀល ។

សូមបញ្ជាក់ថា​ លោកស្រី ទេព វន្នី ​និង លោកស្រី ប៊ូវ សោភា​ បានត្រូវកងកម្លាំងខណ្ឌ៧ មករា ​ឃាត់ខ្លួនកាលពីថ្ងៃទី១៥ សីហា ខណ:អ្នកទំាងពីរ​បានធ្វើសកម្មភាពយុទ្ធនាការ«ថ្ងៃចន្ទអាវខ្មៅ» ​ដើម្បីទាមទារឲ្យមានការដោះលែង​មន្រ្តីអង្គការអាដហុក គ.ជ.ប និងតំណាងរាស្រ្ត ​សកម្មជនគណបក្សប្រឆាំង ៕