ទិញមកជំនួសប្រពន្ធពុំបានប៉ុន្មានខែផង តុក្កតាសិចចង់រលេះរលួយតាមខ្មោចប្រពន្ធជាទីស្រឡាញ់ លោកតាខូចចិត្តយំបោកខ្លួនស្ទើស្លាប់

បុរសវ័យចំណាស់ម្នាក់នៅក្នុងប្រទេសចិន បាននិងកំពុងរស់នៅជាមួយតុក្កតាសិច ដើម្បីតំណាងឲ្យប្រពន្ធជាទីស្រឡាញ់របស់គាត់ដែលស្លាប់ដោយសារជំងឺមហារីកដ៏ឃោរឃៅ ។

លោក Zhang Wenliang អាយុ ៧០ ឆ្នាំ រស់នៅក្នុងស្រុក Chongzhou, ទីក្រុង Chengdu, ខេត្ត Suichun បានចំណាយលុយទិញតុក្កតាសិចធ្វើពីស៊ីលីកូនក្នុងតម្លៃជាង ២,៤០០ ដុល្លារ ក្រោយប្រពន្ធរបស់គាត់បានស្លាប់ដោយសារជំងឺមហារីកលំពែង នៅក្នុងឆ្នាំ ២០១៥ ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា គ្រូពេទ្យចូលនិវត្តន៍រូបនេះ បានរៀបការអស់រយៈពេលជាង ៤០ ឆ្នាំ ប៉ុន្តែ ពុំមានកូនសូម្បី១គ្រាប់នោះទេ ។ ដោយសារតែភាពឯកាខ្លាំងពេក ក្រោយប្រពន្ធស្លាប់ចោល លោកក៏បានសម្រេចចិត្តទិញតុក្កតាសិច ដើម្បីជំនួយប្រពន្ធរបស់គាត់ ។

ទោះជាយ៉ាណា បន្ទាប់ទិញបានរយៈពេល ៦ ខែ តុក្កតាសិចនេះក៏ចាប់ផ្តើមថមថយគុណភាពមិនអាចប្រើការបាន ។ ដោយឃើញសភាពបែបនេះ លោកបានគ្រោងប្តឹងក្រុមហ៊ុនផលិតតុក្កតាសិចនោះផងដែរ ។ កូនក្រមុំស៊ីលីកូននេះ ជាប្រភេទតុក្កតាសិចដែលមានសមត្ថភាពបញ្ចេញសម្លេង និងអាចគ្រប់គ្រងសីតុណ្ហភាពដងខ្លួនបានផងដែរ ។

Zhang បានយកសម្រៀកបំពាក់ដែលជាទីពេញចិត្តរបស់ប្រពន្ធ មកស្លៀកឲ្យតុក្កតាជ័រនេះ ។ ហើយគាត់សូម្បីដាក់វានៅត្រង់កន្លែងដែលប្រពន្ធរបស់គាត់ធ្លាប់គេង ដើម្បីជាការនឹកឃើញដល់ប្រពន្ធជាទីស្រឡាញ់របស់គាត់ ៕

 


ទិញមកជំនួសប្រពន្ធពុំបានប៉ុន្មានខែផង តុក្កតាសិចចង់រលេះរលួយតាមខ្មោចប្រពន្ធជាទីស្រឡាញ់ លោកតាខូចចិត្តយំបោកខ្លួនស្ទើស្លាប់

អង្គការសង្គមស៊ីវិល១៩ស្នើឲ្យរដ្ឋាភិបាលបង្កើនការអភិរក្សធនធានធម្មជាតិ

ទិញមកជំនួសប្រពន្ធពុំបានប៉ុន្មានខែផង តុក្កតាសិចចង់រលេះរលួយតាមខ្មោចប្រពន្ធជាទីស្រឡាញ់ លោកតាខូចចិត្តយំបោកខ្លួនស្ទើស្លាប់

លោក ហ៊ុន សែន អ្នកពាក់ព័ន្ធត្រៀមជួបគ្នាដើម្បីមូលមាត់ឈានទៅអភិរក្សធនធាធម្មជាតិរួមគ្នា