ទ័ព​នៅមាន​ឱកាស​លើក​ពាន​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ក្រោយ​យកឈ្នះ​ស៊ីម៉ាក់ ២-០ និពន្ធដោយ : សឿន វណ្ណឌេត       August-22-2016, 11:14 am         282

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទ័ព​នៅមាន​ឱកាស​លើក​ពាន​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ក្រោយ​យកឈ្នះ​ស៊ីម៉ាក់ ២-០រូបភាពពី៖ ហ្វេសប៊ុក ក្លិបក្រសួងការពារជាតិ​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​)​នៅតែមាន​ឱកាស​ក្នុងការ​ប្រជែង​លើក​ពាន​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ជាមួយ​ក្រុម​បឹងកេត​អង្គរ ក្រោយពី​យកឈ្នះ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​) ២-០ ក្នុង​សប្តាហ៍​ទី​១៧ នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​កាលពី​ម្សិលមិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

​សម្រាប់​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​)​នៅតែ​បន្ត​យកឈ្នះ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​) ២-០ ដើម្បី​បន្ត​ឱកាស​របស់ខ្លួន​ក្នុងការ​ប្រជែង​លើក​ពាន​ជាមួយ​ក្រុម​បឹងកេត​អង្គរ​ដែល​កំពុង​ឈរ​លំដាប់​លេខ​១​ក្នុង​តារាង​ដោយមាន​៤៤​ពិន្ទុ ចំណែក​ក្រសួងការពារជាតិ​មាន​៤៣​ពិន្ទុ ពោលគឺ​ក្រុម​នេះ​ចាញ់​បឹងកេត​អង្គរ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ក្រុម​ទាំងពីរ​នៅសល់​មួយ​ប្រកួត​ដូចគ្នា​។

​សម្រាប់​មួយ​ប្រកួត​ដែល​នៅសល់​របស់​ក្រុម​ទាំងពីរ​ក្រសួងការពារជាតិ​ប្រហែលជា​មានការ​ងាយស្រួល​យ​ក​ឈ្នះ​ជាង​បឹងកេត​អង្គរ ព្រោះ​ទ័ព​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ឈរ​បាត​តារាង​អាស៊ី​អឺរ៉ុប ខណៈ​បឹងកេត​អង្គរ​ជួប​ក្រុម​ឈរ​លេខ​រៀង​ទី​៧​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​។

​ប្រសិនបើ​ក្រុម​ក្រសួងការពារជាតិ​អាច​យកឈ្នះ​អាស៊ី​អឺរ៉ុប​នា​ថ្ងៃទី​៩ ខែកញ្ញា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ត្រូវ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​រវាង​ក្រុម​បឹងកេត​អង្គ និង​អគ្គស្នងការ​នគរបាល​ជាតិ​នា​ថ្ងៃទី​១០ ខែកញ្ញា ដើម្បី​កាត់ក្តី​ក្រុម​ដែល​ត្រូវ​លើក​ពាន​នៅ​រដូវ​កាល​នេះ ប្រសិនបើ​ក្រុម​បឹងកេត​អង្គរ​ចាញ់ ឬ​ស្មើ​ប៉ូលិស នោះ​ក្រសួងការពារជាតិ​នឹង​លើក​ពាន​តែបើ​នៅតែ​បន្ត​ឈ្នះ​នោះ​បឹងកេត​អង្គរ​នឹង​លើក​ពាន​រដូវ​កាល ២០១៦ នេះ​តែម្តង​។​

​គួរ​បញ្ចា​ក់ថា សម្រាប់​ជំនួប​យ៉ាង​ស្វិតស្វាញ​ដោយ​តង់​ទី​១​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ម្សិលមិញ​ក្នុង​តង់​ទី​២ ខ្សែប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងជើង CHOE MYONG HO សម្រេចបាន​១​គ្រាប់​នៅ​នាទី​៥១ មុន​កីឡាករ កែវ វណ្ណៈ ដែល​ដូរ​ចូល​នៅ​នាទី​៧៨​សម្រេច​គ្រាប់​ទី​២​នៅ​នាទី​៨២ ដើម្បី​នាំ​ជ័យជម្នះ​ឲ្យ​ក្រសួងការពារជាតិ​លើ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ២-០៕