ទូរស័ព្ទ ZTE Zma Pro តម្លៃត្រឹម ៩៩ ដុល្លារ!

ទូរស័ព្ទទំហំ ៦អ៊ីង ZTE Xmax Pro គឺជាទូរស័ព្ទលំដាប់បង្គួរមួយដែលមានតម្លៃថោកត្រឹមតែ ៩៩ដុល្លារតែប៉ុណ្ណោះ ។ វាត្រូវបានបំពាក់មកនូវប្រព័ន្ធប្រតិបត្តិការអេនឌ្រ័យ Marshmallow 6.0.1 ។

អេក្រង់របស់វាមានកម្រិតដង់ស៊ីតេពណ៌ 367 ppi ។ វាក៏មានបំពាក់មកនូវសេនស័រស្កេនស្នាមក្រយៅដៃផងដែរ និងអាចដោះសោរបានតែក្នុងរយៈពេល ២វិនាទីប៉ុណ្ណោះ ។ កាម៉េរ៉ាទំហំ ១៣មេហ្គា និងកាម៉េរ៉ាមុខ ៥មេហ្គាភិចសែល និងមានរន្ធបន្ថែមមេម៉ូរីបានរហូតដល់ទៅ 256GB ។ ទំហំ Ram 2GB ។

ទូរស័ព្ទ ZTE Zma Pro តម្លៃត្រឹម ៩៩ ដុល្លារ!

ល្បឿនដំណើរការក្នុងម៉ាស៊ីនប្រភេទ octa-core snapdragon 617 SoC គឺមានកម្លាំងស្មើរនឹង Moto G4 នៅពេលធ្វើតេស្តក្នុង An Tu Tu ។ ចំពោះការបើកអ៊ីម៉ែលនិងកម្មវិធីមួយចំនួនវាមិនជាបញ្ហានោះទេ ប៉ុន្តែវាមានសភាពយឺតបន្តិច ប្រសិនបើអ្នកលេងល្បែងដែលមានក្រាភិចទំហំធំៗ ។

ទូរស័ព្ទ ZTE Zma Pro តម្លៃត្រឹម ៩៩ ដុល្លារ!

ក្នុងទំហំ ៦អ៊ីងបែបនេះ វាគឺសមល្មម ដោយវាក្រាលការពារដោយប្រភេទកញ្ចក់ Gorilla Glass 3 ។ អ្វីដែលពិសេសវាមានរន្ធសាកថ្មប្រភេទ USB Type-C ។ ថាមពលថ្មទំហំ ៣៤០០ មីលីអំពែ ៕

ប្រភព ៖ pmhotnews