ក្បួនសឹក​តាំង​ពី​ជាង​៥០០​ឆ្នាំ​មុន​គ្រិស្តសករាជ ត្រូវ​ចិន​យក​មក​ប្រើ​ពញ្ញាក់​អារម្មណ៍​អាមេរិក​២​ដង

គ្រាមួយដែលចិន និងអាមេរិកកំពុងមានការប្រឈមមុខដាក់គ្នាខ្លាំង ព្រោះតែសង្គ្រាមមនោគមវិជ្ជាសេរី និងកុម្មុយនិស្ត ចិនបានបង្កការភ្ញាក់ផ្អើលដល់ទៅ២ដងដល់អាមេរិក នោះគឺការបង្ហាញខ្លួននៃនាវាមុជទឹកមួយគ្រឿង នៅទីតាំងដែលអាមេរិកនឹកស្មានមិនដល់សោះ ពោលគឺនៅកៀកនាវាដឹកយន្តហោះរបស់អាមេរិកតែម្ដង ដោយយុទ្ធសាស្ត្រនេះ គឺធ្វើឡើងតាមគម្ពីរសិល្បៈនៃសង្គ្រាម ដែលមានប្រវត្តិតាំងពីជាង៥០០ឆ្នាំមុនគ្រិស្តសករាជ ។
ក្បួនសឹក​តាំង​ពី​ជាង​៥០០​ឆ្នាំ​មុន​គ្រិស្តសករាជ ត្រូវ​ចិន​យក​មក​ប្រើ​ពញ្ញាក់​អារម្មណ៍​អាមេរិក​២​ដង
នៅអំឡុងឆ្នាំ៥៤៤ ដល់៤៩៦នៃមុនគ្រិស្តសករាជ មេទ័ព Sun Tzu និងជារៀបក្បួនសឹក បានចងក្រងគម្ពីរសឹកមួយក្បាល ដែលមានឈ្មោះថា “សិល្បៈនៃសង្គ្រាម” “Art of War” ដែលនិយាយពីយុទ្ធសាស្ត្រ និងក្បួនតម្រាក្នុងការធ្វើសង្គ្រាម ហើយវាបានក្លាយជាសៀវភៅដ៏សំខាន់ សម្រាប់សិស្សសិក្សាអក្សរសាស្ត្រចិនទាំងឡាយអាន ដោយក្នុងនោះមានពាក្យមួយឃ្លាពោលថា “បើសិនជាសត្រូវអ្នកមានប្រៀបជាង ចូរដាក់អន្ទាក់ពួកគេ ហើយវិធីសាស្ត្រមួយក្នុងការដាក់អន្ទាក់នោះ គឺត្រូវបង្ហាញខ្លួននៅត្រង់ណា ដែលសត្រូវមិននឹកស្មានដល់”
ក្បួនសឹក​តាំង​ពី​ជាង​៥០០​ឆ្នាំ​មុន​គ្រិស្តសករាជ ត្រូវ​ចិន​យក​មក​ប្រើ​ពញ្ញាក់​អារម្មណ៍​អាមេរិក​២​ដង
ក្បួនសឹកនេះ ត្រូវចិនសម័យទំនើបយកមកអនុវត្តបានយ៉ាងមានប្រសិទ្ធភាពដល់ទៅ២ដង ដោយហេតុការណ៍លើកទី១កើតឡើងនៅឆ្នាំ១៩៩៤ ក្នុងពេលដែលក្រុមនាវាចម្បាំង US Pacific Fleet ប្រទះឃើញនាវាមុជទឹកចិនមួយគ្រឿងក្នុងសមុទ្រអន្តរជាតិ ដោយនៅថ្ងៃទី២៧ ខែតុលា នាវាដឹកយន្តហោះចម្បាំង USS Kitty Hawk របស់អាមេរិក បានបើកកាត់សមុទ្រលឿងក្នុងដែនសមុទ្រអន្តរជាតិ ហើយចាប់បានរលកសញ្ញា Sonar នៅក្នុងទឹក ដូច្នេះគេក៏បញ្ចេញយន្តហោះទម្លាក់ម៉ាស៊ីនចាប់រលកសញ្ញា Sonar ក្នុងទឹកបន្ថែម ហើយលទ្ធផលបង្ហាញថា នោះគឺនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទ Han-class របស់ចិន ។
ក្បួនសឹក​តាំង​ពី​ជាង​៥០០​ឆ្នាំ​មុន​គ្រិស្តសករាជ ត្រូវ​ចិន​យក​មក​ប្រើ​ពញ្ញាក់​អារម្មណ៍​អាមេរិក​២​ដង
នៅថ្ងៃបន្ទាប់ ចិនបានបញ្ចេញយន្តហោះចម្បាំងហោះរំលងនាវាដឹកយន្តហោះ USS Kitty Hawk ជាច្រើនគ្រឿង ក្នុងពេលនោះហើយ ដែលទីក្រុងប៉េកាំងត្រូវអាមេរិកព្រមានថា នឹងបាញ់ទម្លាក់យន្តហោះទាំងនោះឲ្យខ្ទេច ។ ជាមួយនឹងការព្រមាននេះ ចិនទើបភ្ញាក់ខ្លួន ដឹងថា សមត្ថភាពបច្ចេកវិទ្យារបស់ខ្លួន ដើរក្រោយអាមេរិកឆ្ងាយណាស់ ។
ក្បួនសឹក​តាំង​ពី​ជាង​៥០០​ឆ្នាំ​មុន​គ្រិស្តសករាជ ត្រូវ​ចិន​យក​មក​ប្រើ​ពញ្ញាក់​អារម្មណ៍​អាមេរិក​២​ដង
រហូតដល់ឆ្នាំ២០០៦ ទ្រឹស្ដីដដែលនោះ ត្រូវចិនយកមកប្រើម្ដងទៀត ពោលគឺក្នុងពេលដែលនាវាដឹកយន្តហោះចម្បាំង USS Kitty Hawk ដដែល កំពុងធ្វើសមយុទ្ធជាមួយជប៉ុន នៅក្បែរកោះ Okinawa ស្រាប់តែនាវាមុជទឹកចិនប្រភេទ Song-class រំលេចខ្លួនឡើងនៅក្បែរនាវាអាមេរិក ក្នុងចម្ងាយត្រឹមតែ៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយវាស្ថិតក្នុងវង់ប្រតិបត្តិរបស់នាវាចិនទៀត គ្រាន់តែវាមិនបានបើកការវាយប្រហារ ទាំងដែលនាវា USS Kitty Hawk ត្រូវបានអមដំណើរដោយនាវាចម្បាំងជាច្រើនគ្រឿង (Escort ships) បង្ការខ្លាចមានការវាយប្រហារពីនាវាមុជទឹក ។
ក្បួនសឹក​តាំង​ពី​ជាង​៥០០​ឆ្នាំ​មុន​គ្រិស្តសករាជ ត្រូវ​ចិន​យក​មក​ប្រើ​ពញ្ញាក់​អារម្មណ៍​អាមេរិក​២​ដង
វត្តមានរបស់នាវាមុជទឹកចិន គឺធ្វើឡើងដោយគ្មាននាវាចម្បាំងអាមេរិកណាមួយចាប់អារម្មណ៍ឡើយ សូម្បីតែរលកសញ្ញាក៏ចាប់មិនបានដែរ ពោលគឺគ្មាននរណាម្នាក់ដឹងមុនថា មាននាវាសត្រូវចូលមកក្បែរបរិវេណខ្លួនទេ ព្រោះវាជារឿងដែលនឹកស្មានមិនដល់ពេក ។
ក្បួនសឹក​តាំង​ពី​ជាង​៥០០​ឆ្នាំ​មុន​គ្រិស្តសករាជ ត្រូវ​ចិន​យក​មក​ប្រើ​ពញ្ញាក់​អារម្មណ៍​អាមេរិក​២​ដង
អ្នកជំនាញមួយចំនួនបានលើកឡើងថា វាគ្រាន់ជាឧបទ្ទវហេតុប៉ុណ្ណោះ តែអ្នកខ្លះទៀតនិយាយថា ការបង្ហាញខ្លួនរបស់នាវាមុជទឹកចិននោះ គឺធ្វើឡើងតាមបញ្ជា ពោលគឺវាជាការបង្ហាញខ្លួនដោយចេតនាតែម្ដង ។ រហូតដល់ឆ្នាំ២០១៤ ចិនចាប់ផ្ដើមទាមទារសិទ្ធជាម្ចាស់ លើដែនកោះជាច្រើននៅក្បែរតំបន់អាស៊ីអាគ្នេយ៍ ធ្វើឲ្យអាមេរិកមានប្រតិកម្មទៅវិញ នោះគឺចុះកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការយោធា (EDCA) ជាមួយនឹងហ្វីលីពីន ។
មនុស្សជាច្រើនយល់ថា វាជាការកកើតនៃសង្គ្រាមត្រជាក់ជំនាន់ថ្មី គ្រាន់តែមិនត្រូវបានប្រកាសជាសាធារណៈ រីឯអ្នកខ្លះទៀតយល់ថា ចិនកំពុងតែសំងំធ្វើតាមក្បួនសឹករបស់មេទ័ព Sun Tzu ទៀតហើយ ដោយយុទ្ធសាស្ត្រមួយទៀតសរសេរថា “ភាគីទាំងសងខាងសំងំស្ងៀមជាច្រើនឆ្នាំ ដើម្បីត្រៀមខ្លួនប្រយុទ្ធតែមួយថ្ងៃឲ្យដឹងចាញ់ឈ្នះតែម្ដង”
ប្រភព ៖ kqube
  • ក្បួនសឹក​តាំង​ពី​ជាង​៥០០​ឆ្នាំ​មុន​គ្រិស្តសករាជ ត្រូវ​ចិន​យក​មក​ប្រើ​ពញ្ញាក់​អារម្មណ៍​អាមេរិក​២​ដង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/22  Category:ជីវិតនិងសង្គម
Tags: