ហានិភ័យ​ខ្លាំង​​មួយ គឺ​ម្ចាស់​​បុរី​ឬ​ខុន​ដូ​ដើរ​តួនាទី​លើស​​

សព្វ​ថ្ងៃ​គេ​មើល​ឃើញ​ថា​ ម្ចាស់​​បុរី​ឬ​ខុន​ដូ​នៅ​កម្ពុជា​មួយ​ចំនួន​បាន​ធ្វើ​ជា​អ្នក​សាង​សង់​ផង ជា​អ្នក​លក់​ និង​ជា​អ្នក​ឲ្យ​ខ្ចី​ផង។ លោក គឹម ហ៊ាង បាន​យល់​ឃើញ​ថា​នេះ​ជា​បញ្ហា​ប្រឈម​ខ្លាំង​និង​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ភាព​គ្មាន​វិជ្ជាជីវៈ។

 

ហានិភ័យ​ខ្លាំង​​មួយ គឺ​ម្ចាស់​​បុរី​ឬ​ខុន​ដូ​ដើរ​តួនាទី​លើស​​

 

ថ្លែង​ក្នុង​ពិធី “បច្ចុប្បន្នភាពឧស្សាហកម្មអចលនវត្ថុនៅកម្ពុជា” ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា​រូប​នេះ​ មិន​គាំទ្រ​នឹង​ការ​ធ្វើ​បែប​នេះ​ឡើយ ព្រោះ​ក្រុម​ហ៊ុន​ធ្វើ​លើស​ពី​អ្វី​ដែល​​គួរ​ធ្វើ។ ក្នុង​វិជ្ជាជីវៈ ក្រុមហ៊ុន​ទទួល​បន្ទុក​សាង​សង់​ គឺ​បាន​តែ​សាង​សង់​នោះ​ទេ។ តែ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​គម្រោង​មួយ​ចំនួន បាន​ដើរ​តួ​នាទី​ច្រើន​យ៉ាង ជា​ម្ចាស់​គម្រោង​ផង សាង​សង់​ផង ​លក់​ផង ធ្វើ​ឥណទាន​ផង ដូច្នេះ​​ជា​រឿង​មួយ​គួរ​ព្រួយ​បារម្ភ។

 

​លោក អះ​អាង​ថា​៖ “នៅ​ពេល​សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន​ច្រើន វិធីសាស្ត្រ​បែប​នេះ​ ជា​វិធី​សាស្ត្រ​ដែល​ប្រឈម​បញ្ហា​ច្រើន”។ លើស​ពី​នេះ លោក គឹម ហ៊ាង ស្នើ​ឲ្យ​ម្ចាស់​គម្រោង​ទាំង​អស់​គោរព​ក្រម​សីលធម៌​ក្នុង​វិស័យ​អចលនទ្រព្យ។ ម្ចាស់​គម្រោង​ត្រូវ​ស្វែង​រក​ក្រុមហ៊ុន​សំណង់​ជា​អ្នក​សាង​សង់។ ចំណែក​ការ​លក់​ត្រូវ​តែ​រក​ក្រុមហ៊ុន​ជំនាញ​អចលនទ្រព្យ​លក់​ឲ្យ។ ប្រសិន​បើ​គម្រោង​បុរី​ឬ​ខុន​ដូ​មាន​ការ​បង់​រំលោះ នោះ​ត្រូវ​ទៅ​ទាក់​ទង​ជាមួយ​ធនាគារ​ក្នុង​ការ​ផ្ដល់​ឥណទាន។ ដូច្នេះ​ ​ត្រូវ​បែង​ចែក​តួ​នា​ទី​ច្បាស់​លាស់ មិន​អាច​ឲ្យ​ម្ចាស់​គម្រោង​មួយ​ដើរ​តួនាទី​ច្រើន​នោះ​ទេ៕​​​​​​

 

សូមអាន   ចចាមអារ៉ាម​ ងាយ​នឹង​ធ្វើ​ឲ្យ​តម្លៃ​អចលន​ទ្រព្យ​ត្រូវ​គេ​​​បំប៉ោង

 

អត្ថបទ៖ លឹម សុ​នា