បាក់ឌុប​៖ វិន័យតឹង​ តែ​វិញ្ញាសា​ធូរ ព្រឹក​មិញ​

ក្រុម​អ្នក​ចូលរួម​ប្រលង​បាក់ឌុប​បាន​បង្ហាញ​ទឹក​មុខ​រីករាយ​ក្រោយពី​បាន​ចូល​ប្រលង​បាក់​ឌុប​កាល​ពី​ព្រឹកមិញ ព្រោះ​ពួកគេ​ចាត់​ទុក​វិញ្ញាសា​ប្រលង​ថា​ចេញ​មក​ធូរ ហើយ​អាច​ធ្វើ​បាន​ច្រើន ប៉ុន្ដែ ពួកគេ​ក៏​ទទួល​ស្គាល់​ថា វិន័យ​​តឹងរ៉ឹង សម្រាប់​ការ​ប្រលង​បាក់ឌុប​ ២០១៦​នេះ។

 

បាក់ឌុប​៖ វិន័យតឹង​ តែ​វិញ្ញាសា​ធូរ ព្រឹក​មិញ​

 

យុវតី ជៀវ សុម៉ារី មក​ពី​សាលា​វិទ្យាល័យ​ហ៊ុន សែន សៀមរាប បាន​ប្រាប់​ក្រុម​ការងារ Sabay ថា ការ​ប្រលង​ព្រឹកមិញ​​វិន័យ​តឹងរ៉ឹង ប៉ុន្ដែ វិញ្ញាសា​ ចេញ​មក​គឺ​ធូរ​ច្រើន ដោយ​សិស្ស​ភាគច្រើន​អាច​ធ្វើ​បាន​ចន្លោះ​ពី ៨០-៩០ %។

 

ស្ដាប់​យុវតី ជៀវ សុម៉ារី និយាយ​ពី​ការ​ប្រលង​ព្រឹកមិញ៖

 

ក្រុម​សិស្ស​ផ្សេង​ទៀត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ដែរ​ថា បេក្ខជន​ភាគច្រើន​ឃើញ​វិញ្ញាសា​ប្រលង​ គឺ​ហាក់​មាន​ទឹក​មាត់​លេប​តែ​ម្ដង​ ព្រោះ​ពួកគេ​ព្យាយាម​មើល​មេរៀន និង ធ្វើ​លំហាត់​លំបាកៗ តែ​ពេល​ចេញ​វិញ្ញាសា គឺ​ស្រួល​មែន​ទែន។ ពួកគេ​សង្ឃឹម​ការ​ប្រលង​ច្រើន​នៅ​ព្រឹក​មិញ។

 

វិញ្ញាសា​ប្រលង​ព្រឹកមិញ មាន​មុខ​វិជ្ជា គីមី ជីវវិទ្យា (វិទ្យាសាស្ត្រ​ពិត) ភូមិវិទ្យា ប្រវត្តិវិទ្យា (វិទ្យាសាស្ត្រ​សង្គម)៕

 

រាយការណ៍ពីខេត្ត​សៀមរាប៖ លី សុផាត