អតីត Freshie girl ណា សាឌី សង្ឃឹម​រឿង​ថ្មី​ ជួយ​ឲ្យ​កេរ្តិ៍​ឈ្មោះ​កាន់តែ​ល្បី

ណា សាឌី បាន​ឲ្យ​ដឹង​ថា​ នាង​ទើប​មាន​​ឱកាស​សម្ដែង​ក្នុង​រឿង​ថ្មី ហើយ​តួអង្គ​ខ្លួន​ ក៏​ជា​តួ​សំខាន់​ទៀត​ក្នុង​រឿង “ព្យុះ​ជីវិត​ចិត្ត​អ្នក​លេង”។ ថ្លែង​ដោយ​ទឹកមុខ​ជឿ​ជាក់​អតីត  Freshie girl រូប​នេះ​ថា​ នាង​សង្ឃឹម​រឿង​ថ្មី​នេះ ព្រោះ​នឹង​ជួយ​ឲ្យ​កេរ្តិ៍​ឈ្មោះ​កាន់តែ​ល្បី​ជាង​មុន។

 

អតីត Freshie girl ណា សាឌី សង្ឃឹម​រឿង​ថ្មី​ ជួយ​ឲ្យ​កេរ្តិ៍​ឈ្មោះ​កាន់តែ​ល្បី

 

“ក្នុង​រឿង​ថ្មី​របស់​ផលិតកម្ម​មហា​ហង្ស​ដែល​ត្រៀម​បញ្ចាំង​នៅ​បាយ័ន​នោះ ខ្ញុំ​គឺជា​តួ​សម្ដែង​ដ៏​សំខាន់​ម្នាក់​ដែរ។” សាឌី រៀបរាប់។ តារា​ស្រី​វ័យ ២០ ឆ្នាំ​ខាង​លើ​បាន​បន្ត​ថា​ រឿង​ខាង​លើ​ មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ល្បី​ៗ និង​ច្រើន​គូ ទើប​​ធ្វើឲ្យ​និស្សិត​ផ្នែក​ហិរញ្ញវត្ថុ​គិត​ថា ​នាង​កាន់តែ​មាន​អ្នក​ស្គាល់​ច្រើន​ជាង​មុន។

 

កន្លង​មក  Freshie girl ក៏​ធ្លាប់​បាន​សម្ដែង​រឿង​ភាគ​មួយ​ឲ្យ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ដែរ តែ​គ្រា​នោះ​ បាន​ត្រឹម​ជា​តួ​រង​ប៉ុណ្ណោះ ។ កញ្ញា​ បាន​បញ្ជាក់​ថា​ មាន​ផលិតករ​ទាក់ទង​មក​ឲ្យ​នាង​ថត MV ច្រើន​មក​ហើយ តែ​នាង​បដិសេធ ព្រោះ​ជាប់​សិក្សា តែ​ពេល​ទទួល​ថត​រឿង​ គឺជា​ពេល​ទំនេរ​ពី​ការ​រៀន​សូត្រ។

 

អតីត Freshie girl ណា សាឌី សង្ឃឹម​រឿង​ថ្មី​ ជួយ​ឲ្យ​កេរ្តិ៍​ឈ្មោះ​កាន់តែ​ល្បី

 

ទោះ​ជា​ទើប​ប្រឡូក​សិល្បៈ​បាន​ជាង ១ ឆ្នាំ និង​សម្ដែង​បាន​តិច​ក្ដី ណា សាឌី ក៏​ទទួល​តំណែង​សំខាន់​មួយ​ទៀត ជា​ឯកអគ្គរាជទូត​សុឆន្ទៈ ​របស់​គ្រឿង​សំអាង​មាន​ឈ្មោះ​ល្បី​នៅ​អាស៊ី​មួយ​ថែម​ទៀត​ផង៕

 

អត្ថបទ៖ទ្រី រ៉ាវី