ភាពយន្ត “Godzilla” បែប​គំនូរជីវចល​នឹង​បង្ហាញ​មុខ​នៅ​ឆ្នាំ​ក្រោយ

ផលិតកម្ម​ភាពយន្ត Toho ទើប​តែ​ប្រកាស​ឲ្យ​ដឹង​ថា​ភាពយន្ត​និយាយ​ពី​សត្វ​ដាយណូស័រ Godzilla បែប​គំនូរជីវចល​នឹង​បង្ហាញ​មុខ​នៅ​ឆ្នាំ​ក្រោយ។

 

ភាពយន្ត “Godzilla” បែប​គំនូរជីវចល​នឹង​បង្ហាញ​មុខ​នៅ​ឆ្នាំ​ក្រោយ

 
ផលិតកម្ម​ភាពយន្ត Toho និង Polygon Pictures កំពុង​សហការ​គ្នា​ដើម្បី​ផលិត​ភាពយន្ត “Godzilla” បែប​គំនូរជីវចល។ គម្រោង​នេះ​នឹង​ត្រូវ​បាន​ដឹក​នាំ​ដោយ អ្នក​ដឹក​នាំ Kobun Shizuno និង​Horoyuki Seshita។ តាម​ការ​គ្រោង​ទុក រឿង​នេះ​នឹង​ត្រូវ​បាន​ដាក់​បញ្ចាំង​ក្នុង​ឆ្នាំ ២០១៧។
 
នេះ​គឺ​ជា​គម្រោង​ភាពយន្ត​គំនូរជីវចល​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ ៦២​ឆ្នាំ​របស់​រឿង “Godzilla”។ “ពួក​ខ្ញុំ​ចង់​នាំ​មក​នូវ​ស្នាដៃ​ខ្នាត​ធំ​មួយ​របស់​រឿង “Godzilla” សម្រាប់​អ្នក​គាំទ្រ​របស់​ភាពយន្ត​នេះ​ក៏​ដូច​ជា​ទស្សនិកជន​ទូទៅ” អ្នក​ដឹក​នាំ​រឿង Shizuno ឲ្យ​ដឹង។ ផលិតកម្ម Toho សង្ឃឹម​ថា “Shin Godzilla” នឹង​រក​បាន ៥០​ដុល្លារ​ដោយ​មិន​ទាន់​គិត​ពី​ទីផ្សារ​ក្នុង​ស្រុក។ គួរ​បញ្ជាក់​ផង​ដែរ​ថា ភាពយន្ត “Godzilla” ដែល​មាន​មនុស្ស​ថត​បញ្ចេញ​ឆ្នាំ ២០១៤ គឺ​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​លើស​ការ​រំពឹង​ទុក​ដោយ​រក​លុយ​បាន​សរុប​ឡើង​ទៅ​ដល់ ៥២៩​លាន​ដុល្លារ៕

 

ភាពយន្ត “Godzilla” បែប​គំនូរជីវចល​នឹង​បង្ហាញ​មុខ​នៅ​ឆ្នាំ​ក្រោយ

 

ភាពយន្ត “Godzilla” បែប​គំនូរជីវចល​នឹង​បង្ហាញ​មុខ​នៅ​ឆ្នាំ​ក្រោយ

 

ភាពយន្ត “Godzilla” បែប​គំនូរជីវចល​នឹង​បង្ហាញ​មុខ​នៅ​ឆ្នាំ​ក្រោយ

 

ភាពយន្ត “Godzilla” បែប​គំនូរជីវចល​នឹង​បង្ហាញ​មុខ​នៅ​ឆ្នាំ​ក្រោយ

 

ភាពយន្ត “Godzilla” បែប​គំនូរជីវចល​នឹង​បង្ហាញ​មុខ​នៅ​ឆ្នាំ​ក្រោយ

 

ចុចអាន៖“Skiptrace” ​ភាពយន្ត​រក​ចំណូល​បាន​ខ្ពស់​បំផុត​របស់​ឈិនឡុង ក្នុង​មួយ​ទសវត្ស​ចុង​ក្រោយ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖screencrush