គ្រូ​បង្វឹក​ Juventus រំពឹង​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ក្លាយ​ជា​កីឡាករ​១​ក្នុង​ចំណោម​កីឡាករ​កំពូល​៣​រូប​ក្នុង​ពេល​ខាង​មុខ​

ខ្សែប្រយុទ្ធវ័យទើប២២ឆ្នាំសញ្ជាតិអាហ្សង់ទីនគឺកីឡាករ Paulo Dybala បានបង្ហាញភាពលេចធ្លោរបស់ខ្លួនខ្លាំងគួរសមជាមួយក្លឹប Juventus កាលពីរដូវកាលមុន យ៉ាងណាថ្មីៗគ្រូបង្វឹករបស់ក្លឹប Juventus គឺលោក Massimiliano Allegri បានលើកឡើងថាកីឡាកររូបនេះនឹងក្លាយជា១ក្នុងចំណោមកីឡាករកំពូល៣រូបក្នុងនាពេលខាងមុខ ។

គ្រូ​បង្វឹក​ Juventus រំពឹង​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ក្លាយ​ជា​កីឡាករ​១​ក្នុង​ចំណោម​កីឡាករ​កំពូល​៣​រូប​ក្នុង​ពេល​ខាង​មុខ​

ដោយលោក Allegri បាននិយាយថា « Dybala គេជាកីឡាករដ៏មានទេពកោសល្យមួយរូបហើយខ្ញុំឃើញថាគេបន្តអភិវឌ្ឍទម្រង់កាន់តែល្អជាបន្តបន្ទាប់ ហើយកាលពីរដូវកាលមុនគេបានបង្ហាញពីភាពលេចធ្លោរបស់ខ្លួនគួរឲ្យកត់សម្គាល់ សម្រាប់រដូវកាលថ្មីខ្ញុំគិតថាគេអាចធ្វើបានកាន់តែល្អបន្ថែមទៀត » ។

Allegri បន្តថា « គេជាកីឡាករមួយរូបដែលមានការប្រឹងប្រែងខ្លាំង ហើយគេមានការប្ដេជ្ញាខ្ពស់ក្នុងគោលបំណងដែលគេចង់ធ្វើ ដូចនេះខ្ញុំជឿថាហេតុផលនេះអាចជម្រុញឲ្យគេក្លាយជា១ក្នុងចំណោមកីឡាករកំពូល៣ក្នុងពិភពលោកបាននាពេលអនាគត » ។

គ្រូ​បង្វឹក​ Juventus រំពឹង​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ក្លាយ​ជា​កីឡាករ​១​ក្នុង​ចំណោម​កីឡាករ​កំពូល​៣​រូប​ក្នុង​ពេល​ខាង​មុខ​

គួររំលឹកថាកីឡាករ Dybala ត្រូវបានក្លឹប Juventus ទិញពីក្លឹប Palermo កាលពីដើមរដូវកាលមុនក្នុងតម្លៃប្រមាណជា៣២លានអឺរ៉ូ ហើយក្នុងការលេងមួយរដូវកាលជាមួយ Juventus គេបានក្លាយជាខ្សែប្រយុទ្ធដ៏លេចធ្លោមួយរូបដោយគេស៊ុតបញ្ចូលទីបាន២៣គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន៤៦ប្រកួត ហើយក្នុងគេបានរួមចំណែកឈ្នះពានចំនួន៣គឺ ៖ Serie A: 2015–16 , Coppa Italia: 2015–16 , Supercoppa Italiana: 2015 ។

ប្រភព ៖

  • គ្រូ​បង្វឹក​ Juventus រំពឹង​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ក្លាយ​ជា​កីឡាករ​១​ក្នុង​ចំណោម​កីឡាករ​កំពូល​៣​រូប​ក្នុង​ពេល​ខាង​មុខ​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/22  Category:កីឡា
Tags: