កែវ នីសា បន្ថែមសាក់យកហុងស៊ុយ ដូចតារាហូលីវូដ អែន ជូលីណា

6 Videos


ថ្មីៗគេសង្កេតឃើញតារាសម្តែងនិងពិធីការិនីរូបស្រស់ស្រទន់ កែវ នីសា បានបង្ហាញស្នាមសាក់ យ៉ាងស្រស់ស្អាតនៅស្មាខាងឆ្វេង។អ្វីដែលកត់សំគាល់នោះ ស្នាមសាក់របស់តារាសម្តែង កែវ នីសា ដូចគ្នា ទៅ នឹងស្នាមសាក់របស់កំពូលតារាល្បី អែន ជូលីណា ។ មានការនិយាយថា កែវ នីសា បន្ថែមសាក់ដើម្បីយក ហុងស៊ុយ ។

កែវ នីសា បន្ថែមសាក់យកហុងស៊ុយ ដូចតារាហូលីវូដ អែន ជូលីណា

កែវ នីសា ត្រូវបានគេចាត់ទុកជាតារាស្រី ដែលមានរូបរាងស្រស់ស្អាតនិងមានសម្លេងពិរោះគួរ អោយចង់ស្តាប់ ។ អ្វីដែលគេបានកត់សំគាល់នោះ ទោះបីជានាងមានវ័យរាងច្រើនបន្តិចក្តី តែនៅពេលតុបតែងខ្លួនបែបឃ្យូត ឃ្យូត សម្រស់ កែវ នីសា នៅតែលេចធ្លោមួយមិនចាញ់តារាវ័យក្មេងប៉ុន្មានឡើយ ។ ថ្មីៗនេះតារាសម្តែង នៅក្នុង រឿង «បន្ទប់មនុស្សរស់» រូបនេះបានបង្អួតនូវស្នាមសាក់យ៉ាងស្រស់ស្អាតនូវស្មាខាងឆ្វេងរបស់នាង ។

កែវ នីសា បន្ថែមសាក់យកហុងស៊ុយ ដូចតារាហូលីវូដ អែន ជូលីណា

បើមើលតាមរូបភាពសាក់របស់ កែវ នីសា ដូចគ្នាទៅនឹងស្នាមសាក់របស់តារាហូលីវូដដ៏ល្បី អែន ជូលីណា។ មានការបង្ហើបថាមូលហេតុដែល កែវ នីសា សុខចិត្ត យកសាច់សខ្ចីរបស់ខ្លួនទៅសាក់ដោយសារនាងចង់ បន្ថែមហុងស៊ុយ ។ អត្ថន័យសាក់នៅលើស្មាឆ្វេងរបស់នាងជាយ័ន្ត ។ ក្នុងនោះក៏មានការសរសើរថា កែវ នីសា កាន់តែស្រស់ស្អាតជា មួយស្នាម សាក់ ជាពិសេសនៅពេលដែលនាងស្លៀកពាក់សិចស៊ី ។

កែវ នីសា បន្ថែមសាក់យកហុងស៊ុយ ដូចតារាហូលីវូដ អែន ជូលីណា

ចុងក្រោយនេះគេ បានសង្កេតឃើញការសាក់ជារូបនិងជាអក្សរផ្សេៗមានការពេញនិយមសម្រាប់តារានាពេលបច្ចុប្បន្ន។ កែវ នីសា កាន់តែមានការងារមមាញឹកនៅក្នុងវិស័យសិល្បៈទាំងពិធីការិនីនិងការសម្តែង ។ ពេល នេះនាងកំពុងមានវត្តមាននៅក្នុងរឿងភាគបុរាណ «បន្ទប់មនុស្សរស់»ដែលកំពុងចាក់បញ្ចាំងនៅស្ថានីយ ទូរទស្សន៍បាយ័ន ៕ ចេនី

កែវ នីសា បន្ថែមសាក់យកហុងស៊ុយ ដូចតារាហូលីវូដ អែន ជូលីណាកែវ នីសា បន្ថែមសាក់យកហុងស៊ុយ ដូចតារាហូលីវូដ អែន ជូលីណាកែវ នីសា បន្ថែមសាក់យកហុងស៊ុយ ដូចតារាហូលីវូដ អែន ជូលីណា