ប្រេ​ស៊ីល ចំណាយ​អស់​ថវិកា​ប្រមាណ ៤.៦​ពាន់​ពាន់​លាន​​ដុល្លារ ក្នុង​ការ​ធ្វើ​ម្ចាស់​កីឡា​អូ​ឡាំ​ពិក ឆ្នាំ​២០១៦

(ក្រុងរីយ៉ូ)៖ ដោយផ្អែកទៅតាមរបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មាន Quartz បានធ្វើការប៉ាន់ស្មានថា ប្រេស៊ីល បានចំណាយថវិកាអស់ប្រមាណ ៤.៦ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក ($4.6 billion) ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នេះ នៅក្នុងទីក្រុង Rio de Janeiro។

14066475_1767425300163654_1006898707142179463_o

របាយការណ៍ខាងលើដដែលក៏បានឲ្យដឹងទៀតថា ការចំណាយទាំងនេះ គឺនៅតិចជាងការរៀបចំកីឡាអូឡាំពិក រដូវក្តៅ កាលពី៤ឆ្នាំមុន នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលបានចំណាយរហូតដល់ ១៥ពាន់ពាន់លានដុល្លារ ហើយក៏នៅ តិចជាងការរៀបចំកីឡាអូឡាំពិក រដូវរងា ឆ្នាំ២០១៤ នៅទីក្រុងស៊ូជី នៃប្រទេសរុស្ស៊ីដែរ។

14125632_1767425286830322_3034266635226674757_o

កត្តាចំណាយធ្លាក់ចុះយ៉ាងគំហុកនេះ អាចបណ្តាលមកពីប្រេស៊ីល ពុំមែនជាប្រទេសស៊ីវិល័យដូចទៅនឹងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសឡើយ ហើយថ្មីៗនេះ ប្រទេសដែលស្ថិតក្នុងតំបន់អាមេរិកឡាទីនមួយនេះ បានកំពុងតែជួបវិបត្តិបញ្ហា សេដ្ឋកិច្ច និងអំពើពុករលួយ ដែលឈានដល់ការព្យួរមុខតំណែងលោកស្រី Dilma Rousseff ពីប្រធានាធិបតីប្រេស៊ីលរហូតដល់ ១៨ខែទៀត ក្រៅពីអត្តពលិកនៃបណ្តាប្រទេសមួយចំនួនមិនបានមកចូលរួមប្រកួត Rio Olympic Games 2016 នេះទេ ដោយភ័យខ្លាចឆ្លងវីរ៉ុស Zika ជាដើម។

14114847_1767425283496989_28233096179350902_o

ប្រេស៊ីល បានស្ថិតក្នុងភាពត្រដាបត្រដួសជាខ្លាំង ក្នុងការរៀបចំព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តងក្នុងប្រទេស របស់ខ្លួន ហើយក៏ជាលើ់កទី១ ផងដែរដែលរៀបចំនៅប្រទេសស្ថិតក្នុងតំបន់អាមេរិកខាងត្បូងនេះ ដោយអត្តពលិក នៃប្រទេសនេះ ឈ្នះមេដាយបានតែ ១៩គ្រឿង មានមេដាយមាស៧ ប្រាក់៦ និងសំរឹទ្ធ៦គ្រឿង បើទោះបីជាមាន អត្តពលិកចូលរួមច្រើនជាងគេ ឈរនៅលេខ២ បន្ទាប់ពីអាមេរិកនោះ៕

14102293_1767425276830323_2799535212419975784_n

ប្រភពពី៖ Khmertalking

The post ប្រេ​ស៊ីល ចំណាយ​អស់​ថវិកា​ប្រមាណ ៤.៦​ពាន់​ពាន់​លាន​​ដុល្លារ ក្នុង​ការ​ធ្វើ​ម្ចាស់​កីឡា​អូ​ឡាំ​ពិក ឆ្នាំ​២០១៦ appeared first on CamboSport.

  • ប្រេ​ស៊ីល ចំណាយ​អស់​ថវិកា​ប្រមាណ ៤.៦​ពាន់​ពាន់​លាន​​ដុល្លារ ក្នុង​ការ​ធ្វើ​ម្ចាស់​កីឡា​អូ​ឡាំ​ពិក ឆ្នាំ​២០១៦已关闭评论
  • 7 views
  • Hide Sidebar
    A+