ហាង​ឆេង​ Zoomer-X ​២០១៧ នៅ​​ថៃ​ និង​នៅ​ខ្មែរ​ ខុស​គ្នា​យ៉ាង​ណា​ដែរ?

​ម៉ូតូ​ Zoomer-X ឆ្នាំ​ ២០១៧ បានបង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​កាល​ពី​ដើម​ខែ​ សីហា​ កន្លង​ទៅ​ ហើយ​ទើប​តែ​ថ្មី​ៗនេះ​ត្រូវ​បាន​គេ​នាំ​ចូល​យក​មក​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។

 

ហាង​ឆេង​ Zoomer-X ​២០១៧ នៅ​​ថៃ​ និង​នៅ​ខ្មែរ​ ខុស​គ្នា​យ៉ាង​ណា​ដែរ?

 

​បើ​តាម​ការ​លើក​ឡើង​របស់​ម្ចាស់​ហាង​លក់​ម៉ូតូ​មួយ​​កន្លែង​នៅ​ម្ដុំ​គីរីរម្យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ Zoomer-X ស៊េរី​ឆ្នាំ​ ២០១៧​ ដាក់​លក់​ក្នុង​តម្លៃ​​ប្រហែល​ ២ ៤០០ ដុល្លារ។

 

ដោយ​ឡែក​ទីផ្សារ​ប្រទេស​ថៃ​ឯ​ណោះ​ Zoomer-X ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ ៥៥ ៧០០ បាត (ប្រហែល​ ១ ៦០០ ដុល្លារ)។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ហុងដា​ប្រទេស​ថៃ។ តម្លៃ​ខុស​គ្នា​នេះ​អាច​បណ្ដាល​មក​ពី​តម្លៃ​ពន្ធ​នាំចូល​ និង​តម្លៃ​ដឹក​ជញ្ជូន​ជា​ដើម។

 

ហាង​ឆេង​ Zoomer-X ​២០១៧ នៅ​​ថៃ​ និង​នៅ​ខ្មែរ​ ខុស​គ្នា​យ៉ាង​ណា​ដែរ?

 

និយាយ​ពី​​លក្ខណៈ​សម្បត្តិ​ Zoomer-X ស៊េរី​ថ្មី​​មាន​តួ​ខ្លួន​មិន​ខុស​ពី​ស៊េរី​មុន​ប៉ុន្មាន​ឡើយ អ្វី​ដែល​ខុស​គ្នា​ខ្លាំង​គឺ​ការ​លេង​ពណ៌​ពី​ខាង​ក្រៅ ដោយ​មាន​ជា​ជម្រើស​ពណ៌​​ ក្រហម-ខ្មៅ, បៃតង-ខ្មៅ, ស្វាយ-ខ្មៅ, ខៀវ​-ខ្មៅ, ស-ខ្មៅ និង​ ពណ៌​ខ្មៅ​ទឹក​ក្រូច៕​​​​​​​​

 

ចុច​អាន៖ ក្ដៅៗ Zoomer X ​២០១៧ ​ទើប​មក​ដល់ តម្លៃ​ប្រហែល ២ ៤០០ ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ បរទេស