អាវនាយករដ្ឋមន្រ្តីឥណ្ឌាចូលក្នុងសៀវភៅកំណត់ត្រាពិភពលោក

អាវមួយរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ត្រូវបានគេដាក់បញ្ចូលទៅក្នុងបញ្ជីកំណត់ត្រាពិភពលោក Guinness World Records ដោយសារលក់បានក្នុងតម្លៃកប់ពពក។

អាវពណ៌ខៀវក្រមៅនេះគឺលោក Narendra Modi បានពាក់នៅអំឡុងកិច្ចជំនួបជាមួយលោកប្រធានាធិបតីអាមេរិកលោក Barack Obama នៅទីក្រុងញូដេលី កាលពីឆ្នាំមុន។ នៅលើអាវបានរចនាយ៉ាងពិសេស ដែលមានប៉ាក់អក្សរ “Narendra Damodardas Modi” ជាឈ្មោះនាយករដ្ឋមន្រ្តី ហើយប៉ាក់ដោយសរសៃមាស។

ទឹកប្រាក់ជាង១៥ ០០០ ដុល្លារត្រូវបានចំណាយដើម្បីផលិតអាវខាងលើនេះឡើង ហើយវាត្រូវបានគេយកទៅដាក់ដេញថ្លៃក្នុងតម្លៃចាប់ពីជាង ១៦ ០០០ ដុល្លារអាមេរិក។ ជាលទ្ធផលគឺដេញថ្លៃបានក្នុងតម្លៃប្រមាណ ៦៩០ ០០០ ដុល្លារអាមេរិក ដែលមហាសេដ្ឋីជំនួញត្បូងពេជ្រមួយរូបជាអ្នកដេញថ្លៃបាន។

ដោយសារដេញបានក្នុងតម្លៃថ្លៃលើសលប់ហេតុនេះក្រុមការងារកំណត់ត្រាពិភពលោក Guinness World Records បានសម្រេចបញ្ចូលអាវនេះក្នុងសៀវភៅកំណត់ត្រារបស់ខ្លួន៕

ប្រភព៖ Sabay


អាវនាយករដ្ឋមន្រ្តីឥណ្ឌាចូលក្នុងសៀវភៅកំណត់ត្រាពិភពលោក

តួកគីស្នើកម្ពុជាឲ្យបិទសាលាហ្សាម៉ាន់ ដោយចោទថាជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលតួកគី

អាវនាយករដ្ឋមន្រ្តីឥណ្ឌាចូលក្នុងសៀវភៅកំណត់ត្រាពិភពលោក

លោក អូបាម៉ា នាំប្រពន្ធកូនដើរកម្សាន្តជាលើកចុងក្រោយ ក្នុងនាមគ្រួសារប្រធានាធិបតីអាមេរិក