មហាអំណាចចិន«ស្រៀវឆ្អឹងខ្នង»ទៅនឹងប្រព័ន្ធការពារមីស៊ីលឆ្លាតវៃ Aegis BMD របស់ជប៉ុន និងកូរ៉េខាងត្បូងបំពាក់ដោយអាមេរិក

ក្រោយពេលមហាអំណាចចិនប្រកាសឲ្យពលរដ្ឋត្រៀមលក្ខណៈធ្វើសង្គ្រាមដែនសមុទ្រដោយអាវុធបរមាណូក្នុងរឿងជម្លោះដែនសមុទ្រចិនខាងត្បូង និងខាងកើត ព្រមទាំងគម្រោងដំឡើងប្រព័ន្ធការពារមីសុីលដ៏ទំនើបធុន THAAD របស់កូរ៉េខាងត្បូងដោយសហរដ្ឋអាមេរិកនោះ មហាអំណាចអាមេរិកបានព្រមព្រៀងផ្ដល់អាវុធមីសុីល និងប្រព័ន្ធការពារមីសុីលទំនើបឆ្លាតវៃធុន Aegis (Aegis Ballistic Missile Defense System-Aegis BMD ឬ ABMD) ព្រមទាំងនាវាចម្បាំងបំពាក់មីសុីល Aegis ចំនួន៣គ្រឿងដល់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងថែមទៀត ។

កន្លងមក ជប៉ុនមាននាវាចម្បាំងចំនួន៤គ្រឿងដែលបំពាក់ប្រព័ន្ធការពារមីសុីលធុន Aegis គឺនាវា JS Kongo ចំនួន២គ្រឿង និងនាវា JS Atago ចំនួន២គ្រឿង ។ លើសពីនេះ ក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin របស់សហរដ្ឋអាមេរិកបានប្រកាសថា នឹងផ្ដល់នាវាចម្បាំងបំពាក់មីសុីល Aegis ចំនួន២គ្រឿងទៀតដល់កម្លាំងទាហានជប៉ុន ធ្វើឲ្យទាហានជប៉ុនមាននាវាចម្បាំងដែលបំពាក់ប្រព័ន្ធការពារមីសុីល Aegis ចំនួន៦គ្រឿង ។

ដោយឡែក ក្រុមហ៊ុនផលិតអាវុធ Lockheed Martin បានប្រកាសកាលពីដើមសប្ដាហ៍កន្លងទៅឲ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្ដល់មីសុីលធុន Aegis ដាក់បំពាក់លើនាវា Sejong ចំនួន៣គ្រឿងរបស់កូរ៉េខាងត្បូង ដែលជាប្រភេទនាវាចម្បាំងស្វ័យប្រវត្តិអាចបាញ់មីសុីលបុកប្រឆាំងនឹងនាវាមុជទឹក ប្រឆាំងមីសុីលនៅលើអាកាស និងមីសុីលលើដីបានយ៉ាងមានប្រសិទ្ធភាព ។

អាវុធមីសុីលឆ្លាតវៃធុន Aegis របស់សហរដ្ឋអាមេរិក ត្រូវបានធ្វើទំនើបកម្មនៅអំឡុងឆ្នាំ២០១៤ និងបានបាញ់សាកល្បងចុងក្រោយទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥កន្លងទៅ ។

ទោះបីមហាអំណាចចិនបានសម្ញែងនូវអាវុធទំនើបៗរបស់ខ្លួន ក្នុងកាលៈទេសៈជម្លោះដែនសមុទ្រចិនខាងត្បូង និងខាងកើតកំពុងមានសភាពតានតឹងក្រោយពីតុលាការមជ្ឈត្តកម្មអចិន្ដ្រៃយ៍ (Permanent Court of Arbitration) ទីក្រុងឡាអេ វិនិច្ឆ័យឲ្យប្រទេសហ្វីលីពីនឈ្នះក្ដីលើប្រទេសចិនក្នុងជម្លោះដែនសមុទ្រចិនខាងត្បូង នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ក៏ដោយ គឺការបំពាក់អាវុធមីសុីលធុន Aegis នៅលើនាវាចម្បាំងរបស់ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន ផលិតនៅសហរដ្ឋអាមេរិកនោះ បានធ្វើឲ្យមហាអំណាចចិន «ស្រៀវឆ្អឹងខ្នង»មិនស្ទើរឡើយ ៕

ប្រភព៖ DTN7


មហាអំណាចចិន«ស្រៀវឆ្អឹងខ្នង»ទៅនឹងប្រព័ន្ធការពារមីស៊ីលឆ្លាតវៃ Aegis BMD របស់ជប៉ុន និងកូរ៉េខាងត្បូងបំពាក់ដោយអាមេរិក

លោក អូបាម៉ា នាំប្រពន្ធកូនដើរកម្សាន្តជាលើកចុងក្រោយ ក្នុងនាមគ្រួសារប្រធានាធិបតីអាមេរិក

មហាអំណាចចិន«ស្រៀវឆ្អឹងខ្នង»ទៅនឹងប្រព័ន្ធការពារមីស៊ីលឆ្លាតវៃ Aegis BMD របស់ជប៉ុន និងកូរ៉េខាងត្បូងបំពាក់ដោយអាមេរិក

អាវនាយករដ្ឋមន្រ្តីឥណ្ឌាចូលក្នុងសៀវភៅកំណត់ត្រាពិភពលោក