បាក់​ឌុប​ព្រឹក​ថ្ងៃទី​១៖ ភាពមិន​ប្រក្រតី ខ្យល់គរ ក្អួតចង្អោរ រាគរូស មាន​តិចតួច​ និពន្ធដោយ : ថ្មីៗ       August-22-2016, 12:38 pm         190

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បាក់​ឌុប​ព្រឹក​ថ្ងៃទី​១៖ ភាពមិន​ប្រក្រតី ខ្យល់គរ ក្អួតចង្អោរ រាគរូស មាន​តិចតួច​​បេក្ខនារីម្នាក់នៅអនុវិទ្យាល័យ​កម្មករ​‬ ‪​ខេត្ត​ព្រះសីហនុ​២០១៦‬ សន្លប់​ជា​លើក​ទី​ពីរនៅព្រឹកនេះ។ រូបថត FB ACUការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​សម្រាប់​ព្រឹក​ថ្ងៃទី​១ ថ្ងៃទី​២២​ខែសីហា​នេះ បានបញ្ចប់​ហើយ​។ បើទោះជា​មាន​បញ្ហា​មួយចំនួន​កើតឡើង​ក៏ដោយ តែ​ដំណើរ​ការប្រឡង​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​។

​បើ​ផ្អែក​តាម​ហ្វេ​ក​ប៊ុ​ករ​បស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ  អនុរក្ស និង​អ្នក​សង្កេត​រកឃើញ សំណៅ​ឯកសារ​មួយចំនួន ដែល​បេក្ខជន​យកទៅ​ជាមួយ និង​ទូរ​សព្ទ​ដៃ​ពី​បេក្ខជន មុន​ចូល​បន្ទប់​ប្រឡង​។ នៅក្នុងពេល​ប្រឡង​វិញ មន្ត្រី​អនុរក្ស​បាន​ដកហូត នាឡិកា​ឆ្លាត​(Smart Wacth) ពី​បេក្ខជន​ម្នាក់ ខណៈ​មន្ត្រី​អនុរក្ស​ម្នា​ក់នៅ​មណ្ឌល​ប្រឡង​មួយ​ក្នុង​ខេត្តកណ្តាល​បាន​យក​ទូរ​សព្ទ​ចូលក្នុង​បន្ទប់​ប្រឡង​។

​បើតាម​ប្រភព​ដដែល បេក្ខជន​មួយចំនួន​មាន​បញ្ហា​សុខភាព​ក្នុងពេល​ប្រឡង ដូចជា​មាន​អាកា​រៈ​វិលមុខ ខ្យល់គរ ក្អួតចង្អោរ និង​រាគរូស​ជាដើម​។ ក្នុងនោះ​បេក្ខជន​ខ្លះ បាន​បន្ត​ការប្រឡង​ឡើងវិញ ក្រោយពី​បានទទួល​ការសង្គ្រោះ​បឋម​ពី​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅតាម​មណ្ឌល និង​បេក្ខជន​ម្នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ហើយ​បាន​ត្រឡប់មក​បន្ត​ការប្រឡង​របស់ខ្លួន​វិញ ក្រោយ​ទទួល​ការព្យាបាល​៕