បេក្ខជន​ជាង១ពាន់​នាក់​អវត្តមាន​ក្នុងពេល​ប្រឡង និពន្ធដោយ : ថ្មីៗ       August-22-2016, 12:56 pm         1

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បេក្ខជន​ជាង១ពាន់​នាក់​អវត្តមាន​ក្នុងពេល​ប្រឡងរូបភាពពីហ្វេសប៊ុកអង្គភាពប្រឆាំងអំពើពុករលួយការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ថ្ងៃទី១នេះ មាន​បេក្ខជន​អវត្តមាន​ចំនួន ១,២០៧នាក់ ក្នុងនោះ​ស្រី ៥០១នាក់។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ដដែល ក្រសួង​អប់រំ បាន​វាយតម្លៃ​ដំណើរ​ការប្រឡង​សម្រាប់​ព្រឹក​ថ្ងៃទី១នេះ​ថា បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ។ ក្រសួង​បានបញ្ជាក់​បន្តថា នៅតាម​មណ្ឌល​ប្រឡងនីមួយៗ បាន​មាន​ដំណើរការ​ភាពស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ  និង​ការ​សហការគ្នា​យ៉ាង​ល្អ និង​ទំនួល​ខុសត្រូវ ពី​គណៈកម្មការ​អនុរក្ស អ្នកសង្កេតការណ៍ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ។ ដោយឡែកបេក្ខជន​មាន​គោរព​បទបញ្ញត្តិ​នៃ​ការប្រឡង​បាន​យ៉ាង​ល្អ និង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​តាម​សមត្ថភាពរៀងៗខ្លួន។

សូម​ជម្រាប​ផងដែរ​ថា នៅក្នុងពេល​ប្រឡង​នៅ​ព្រឹក​ថ្ងៃទី១នេះដែរ មាន​បេក្ខជន​មួយចំនួន​ជួប​បញ្ហា​សុខភាព​ក្នុងពេល​ប្រឡង ដូចជា​មាន​អាកា​រៈ​វិលមុខ ខ្យល់គរ ក្អួតចង្អោរ និង​រាគរូស​ជាដើម ប៉ុន្តែ​ពួកគេ​បាន​បន្ត​ការប្រឡង ក្រោយ​ទទួល​ការសង្គ្រោះ​បឋម​ពី​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅតាម​មណ្ឌល និង​បេក្ខជន​ម្នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ហើយ​បាន​ត្រឡប់មក​បន្ត​ការប្រឡង​របស់ខ្លួន​វិញ ក្រោយ​ទទួល​ការព្យាបាល៕