រុស្ស៊ីដាក់លក់កាំភ្លើង AK 47 តោះទៅរកទិញហ្អី !!

ក្រុមហ៊ុនខាឡាហ្វនិខល ផលិតកាំភ្លើង AK 47 ដែលល្បី និង ពេញនិយមលើពិភពលោក ត្រៀមបើកហាងលក់វត្ថុអនុស្សាវរីយ៍ចម្លងគំរូ រួមទាំងកាំភ្លើង AK 47 ផង នៅព្រលានយន្តហោះទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ប៉ុន្តែមន្ត្រីព្រលានយន្តហោះ នៅរារែកចិត្តថា អាចនឹងមានអ្វីកើតឡើងនៅពេលលក់កាំភ្លើង AK 47 នេះ ។

រុស្ស៊ីដាក់លក់កាំភ្លើង AK 47 តោះទៅរកទិញហ្អី !!

តាមព័ត៌មានពីអ្នកកាសែតថៃរ៉ាត់របស់ថៃរាយការណ៍ពីប្រទេសប៊ែលហ្ស៊ីកថា អ្នកទេសចរដែលធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះម៉ូស្គូ អាចទិញវត្ថុអនុស្សាវរីយ៍ពីក្រុមហ៊ុនផលិតអាវុធស្វ័យប្រវត្តិ ដូចជាកាំភ្លើង AK 47 ជាដើម ដែលល្បីលើពិភពលោក ។

ព័ត៌មាននៅចែងថា ក្រុមហ៊ុន ខាឡាហ្វនិខល បានបង្កើតឡើងដោយលោក «ខាឡាហ្វនិខល» អ្នកស្រាវជ្រាវ និង ផលិតកាំភ្លើង AK 47 បានប្រកាសកាលពីសប្តាហ៍កន្លងទៅថា ក្រុមហ៊ុនកំពុងបើកហាងលក់វត្ថុអនុស្សាវរីយ៍ផលិតផលិតផលចម្លងរបស់ខ្លួននៅព្រលានយន្តហោះ ឆេរេមេធីអូវ៉ូ ទីក្រុងម៉ូស្គូ ។

អ្នកស្រី អេនណា សាខារ៉ូវ៉ា អ្នកនាំពាក្យព្រលានយន្តហោះ បានផ្តល់សម្ភាសជាមួយ AFP ថា ខាងព្រលានយន្តហោះកំពុងពិចារណា ប្រការមានផងប៉ះពាល់ ។

ប៉ុន្តែគេឆ្ងល់ថា ប្រទេសរុស្ស៊ីមានច្បាប់ហាមមានអាវុធទុកនៅក្នុងគ្រួសារ និង ព្រលានយន្តហោះទាំងឡាយក្នុងប្រទេស ត្រូវរក្សាសុវត្ថិភាពតឹងរ៉ឹងបំផុតមួយក្នុងអឺរ៉ុបក្រោយមានកើតហេតុនៅព្រលាន ដូម៉ូឌិអេ ដូវ៉ូ ទីក្រុងម៉ូស្គូ បណ្តាលឱ្យមានអ្នកស្លាប់ ៣៧ នាក់ ៕សូរ្យសែង (ថៃរ៉ាត់)

រុស្ស៊ីដាក់លក់កាំភ្លើង AK 47 តោះទៅរកទិញហ្អី !!

រុស្ស៊ីដាក់លក់កាំភ្លើង AK 47 តោះទៅរកទិញហ្អី !!

រុស្ស៊ីដាក់លក់កាំភ្លើង AK 47 តោះទៅរកទិញហ្អី !!

រុស្ស៊ីដាក់លក់កាំភ្លើង AK 47 តោះទៅរកទិញហ្អី !!

រុស្ស៊ីដាក់លក់កាំភ្លើង AK 47 តោះទៅរកទិញហ្អី !!

រុស្ស៊ីដាក់លក់កាំភ្លើង AK 47 តោះទៅរកទិញហ្អី !!

រុស្ស៊ីដាក់លក់កាំភ្លើង AK 47 តោះទៅរកទិញហ្អី !!

រុស្ស៊ីដាក់លក់កាំភ្លើង AK 47 តោះទៅរកទិញហ្អី !!

រុស្ស៊ីដាក់លក់កាំភ្លើង AK 47 តោះទៅរកទិញហ្អី !!
រូបភាពពី៖ thinkstock – Google
ប្រែសម្រួល៖ Matenak