ម្តាយតិរច្ឆាន!!! លែងប្តី យកថ្មី ដល់ពេលសម្រាលកូនភ្លោះ ប្តីថ្មីអត់ទទួលខុសត្រូវ យកទៅបោះចោល

រឿងរ៉ាវនៅលើពិភពលោកមានមិនចេះចប់ តែរឿងជាក់ស្តែងបានកើតឡើង នៅប្រទេសថៃ ទៅលើនារីម្នាក់ នៅពេលសម្រាលកូនភ្លោះដោយខ្លួនឯងហើយ ក៏យកទៅបោះចោលនៅចម្ការចេកក្រោយផ្ទះរបស់ខ្លួន ដោយមិនឱ្យនរណាឃើញ រួចប្រាប់អ្នកភូមិថាខ្លួនធ្លាក់ឈាម ។

ម្តាយតិរច្ឆាន!!! លែងប្តី យកថ្មី ដល់ពេលសម្រាលកូនភ្លោះ ប្តីថ្មីអត់ទទួលខុសត្រូវ យកទៅបោះចោល
ទារកដែលម្តាយតិរច្ឆានយកខោស្លីបរឹតក

នាងឈ្មោះ សារិនយ៉ា អាយុ ២២ ឆ្នាំ រស់នៅស្រុកប្រាសាទ ខេត្តសុរិន្ទ ប្រទេសថៃ ត្រូវបានអ្នកភូមិយកទៅមន្ទីរពេទ្យភ្លាមៗ ។ ក្រុមគ្រូពេទ្យពិនិត្យទៅ មិនជឿថាធ្លាក់ឈាមទេ ព្រោះឃើញទងសុកមានពីរជាប់គ្នា ។ ក្រោយមក មានការស៊ើបអង្កេត ទើបដឹងថានាងទើបសម្រាលកូនភ្លោះដោយខ្លួនឯងនៅក្នុងបន្ទប់ទឹក ព្រោះមិនប្រាប់នរណាឱ្យដឹងឡើយ ខ្លាចខ្មាស់គេ និង ដោយសារនាងបានលាក់ឪពុកម្តាយជាយូរមកហើយ ។ នាងបានឈឺពោះកើតទារិកាមុន ក៏ដើរយកទៅបោះចោលនៅចម្ការចេក បន្ទាប់មកភ្លាមៗ ក៏ឈឺពោះទៀត ក៏កើតទារក ១ ទៀត តែលើកនេះនាងមិនយកទៅបោះចោលនៅចម្ការចេកទេ ព្រោះខ្លាចគេឃើញ ក៏យកខោស្លីបរឹតកកូនរហូតដល់ស្លាប់ ទុកក្នុងបន្ទប់ទឹកនេះទៅ ចំណែកខ្លួនឯងក៏ធ្លាក់ឈាមច្រើនដែរ រហូតក្រុមសង្រ្គោះជួយយកទៅមន្ទីរពេទ្យ ។ ទារិកាដែលកើតមុន ហើយយកទៅបោះចោលនៅចម្ការចេកនោះ មានសភាពស្រមោចរោមញ៉ុក និង ទារកត្រូវរឹតកស្លាប់ក្នុងបន្ទប់ទឹក ។

នាងមានកូនប្រុសម្នាក់អាយុ ៤ ឆ្នាំ ក្រោយពីលែងលះជាមួយប្តីដើម ក៏យកប្តីថ្មីមួយទៀត ទើបមានកូនភ្លោះដែលស្លាប់នេះ ប៉ុន្តែប្តីអសោចកេរ្តិ៍នេះ មិនទទួលខុសត្រូវលើកូនក្នុងផ្ទៃ ទើបបានជាវានាង សារិនយ៉ា ល្ងង់ ១០ ជាតិ ចិត្តក៏ឃោរឃៅទៅទៀត ដាច់ចិត្តសម្លាប់កូន នាងនេះនឹងមានកម្មរយជាតិឯណោះ ៕

នេះជារឿងដ៏គួរឱ្យស្លុតចិត្តលើលោក ដែលកម្រមានម្តាយណាចិត្តតិរច្ឆាន ដូចនាង សារិនយ៉ា នេះឡើយ នាងទុកកូនធ្វើអ្វី បើកើតមកគង់តែសម្លាប់គេដដែល នាង ចៀសមិនរួចពីការប្រទេចបណ្តាសាពីប្រជាជនទូទាំងពិភពលោកឡើយ ៕  សូរ្យសែង

ម្តាយតិរច្ឆាន!!! លែងប្តី យកថ្មី ដល់ពេលសម្រាលកូនភ្លោះ ប្តីថ្មីអត់ទទួលខុសត្រូវ យកទៅបោះចោល
បន្ទប់ទឹកដែលនាង សារិនយ៉ា សម្រាលកូនដោយខ្លួនឯង
ម្តាយតិរច្ឆាន!!! លែងប្តី យកថ្មី ដល់ពេលសម្រាលកូនភ្លោះ ប្តីថ្មីអត់ទទួលខុសត្រូវ យកទៅបោះចោល
នាង សារិនយ៉ា យកមកព្យាបាលនៅមន្ទីរពេទ្យ

ម្តាយតិរច្ឆាន!!! លែងប្តី យកថ្មី ដល់ពេលសម្រាលកូនភ្លោះ ប្តីថ្មីអត់ទទួលខុសត្រូវ យកទៅបោះចោល

ប្រែសម្រួល៖ Matenak
ប្រភព៖  ដេលីញូវ

  • ម្តាយតិរច្ឆាន!!! លែងប្តី យកថ្មី ដល់ពេលសម្រាលកូនភ្លោះ ប្តីថ្មីអត់ទទួលខុសត្រូវ យកទៅបោះចោល已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/22  Category:ជីវិតនិងសង្គម
Tags: