អ្នក​​លេង Facebook រិះគន់​ទៅ​​លើ​មណ្ឌល​ប្រលង​មួយ​កន្លែង​ក្រោយ​ចាប់​សូម្បី​តែ​នាឡិកា​ដៃ​ធម្មតា

សម្រាប់ការប្រលងនៅឆ្នាំនេះគេសង្កេតឃើញថាការរឹតបណ្ដឹងវិន័យក៏មិនខុសពីឆ្នាំមុនផងដែរ គឺមានភាពតឹងរឹងបំផុត ដែលបេក្ខជនចូលរួមប្រលងទាំងអស់មិនអាចយកចូលនូវ សំណៅឯកសារ ទូរសព្ទ ឬ ឧបករណ៍បច្ចេកវិទ្យានានាដែលបណ្ដាលឲ្យមានការលួចចំលងបានឡើយ។ ក្នុងនោះដែរនាឡិកាដៃស៊េរីថ្មីដែលមានមុខងារដូចជាទូរសព្ទ (Smart Watch ) ក៏ត្រូវបានហាមឃាត់ ហើយនៅមណ្ឌលប្រលងមួយកន្លែងក៏បានដកហូតបាន Smart Watch មួយគ្រឿងផងដែរ។

ប៉ុន្តែមណ្ឌលប្រលងមួយកន្លែងដែលស្ថិតនៅក្នុងវិទ្យាល័យ ម.វិ.សម្តេចឪ របស់ខេត្តបាត់ដំបង បានធ្វើឲ្យអ្នកលេង Facebook ជាច្រើនហាក់មិនពេញចិត្តនិងនាំគ្នារិះគន់ ក្រោយឃើញនូវការបង្ហោះរបស់ ACU ដែលបង្ហាញថានៅមណ្ឌលប្រលងមួយនេះ ដកហូតសូម្បីតែនាឡិកាដៃធម្មតាសម្រាប់សិស្សមើលម៉ោង។

ម្នាក់ក្នុងចំណោមអ្នកបញ្ចេញមតិមិនពេញចិត្តតាមរយៈ Facebook បានសរសេរថា ” លើសហើយ សូម្បីនាឡិកាមិនឲ្យគ្នាពាក់ អាសូរថានាឡិកាគិតលេខបានទៅ។ បើមិនឲ្យពាក់ចឹង គ្នាភ័យផង គ្នារវល់តែគិតពីម៉ោងផង ចឹងមិនបាច់បានធ្វើទេ។ ដូចជ្រុលពេកហើយ គ្នាពាក់នាឡិកាដើម្បីគ្នាមើលម៉ោង ផ្ទៀងពេលវេលាថានៅសល់ប៉ុន្មានម៉ោងទៀត គ្នាធ្វើទាន់អត់😡😡😡 ហួសហេតុ” ។

ពាក់ព័ន្ធនឹងបញ្ហានេះគេមិនទាន់ឃើញមន្ត្រីពាក់ព័ន្ធណាមួយបានចេញមុខមកឆ្លើយតបនឹងការរិះគន់នេះទេ ៕

#ខេត្តបាត់ដំបង២០១៦ សកម្មភាពបេក្ខជនមកដល់មណ្ឌលប្រឡង និងការចូលប្រឡងដែលមានការឆែកឆេរសំណៅឯកសារយ៉ាងតឹងរឹង សូម្បីនាឡិកា ក៏អោយដោះចេញដែរ " ម.វិ.សម្តេចឪ" ព្រាប សុវណ្ណឌី

Posted by on 

  • អ្នក​​លេង Facebook រិះគន់​ទៅ​​លើ​មណ្ឌល​ប្រលង​មួយ​កន្លែង​ក្រោយ​ចាប់​សូម្បី​តែ​នាឡិកា​ដៃ​ធម្មតា已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/22  Category:ចំនេះដឹង
Tags: