រីយ៉ា គ្រងតំណែងតួឯកស្រី ៣ រឿងផ្ទួនៗ

6 Videos


ស្រីស្អាតរាងតូចច្រឡឹង ម៉ុន ផលចរិយា ហៅ រីយ៉ា ទើបតែទទួលថតរឿងថ្មីចំនួនបីរឿងជាប់ៗគ្នា ក្នុងតំណែងជាតួឯកស្រីទៀតផង ចំណែកតំលៃខ្លួនរបស់នាងក៏ខ្ពស់គួរសមដែរ ។

រីយ៉ា គ្រងតំណែងតួឯកស្រី ៣ រឿងផ្ទួនៗ

នៅក្នុងថ្ងៃក្រុងពាលីរឿង «ព្យុះជីវិតចិត្តអ្នកលេង » រីយ៉ា បានឲ្យដឹងថា នាងទើបតែទទួលថតរឿងថ្មីចំនួនបីរឿងទៀត ដូចជារឿង «វាលស្រែស្នេហ៍ខ្ញុំ» «កំពូលល្ងងនៅអាស៊ី» និង រឿងចុងក្រោយដែលនាងទើបទទួលថតនោះមានចំណងជើងថា «ព្យុះជីវិតចិត្តអ្នកលេង» ដែលត្រៀមនឹងដាក់បញ្ចាំងនៅក្នុងស្ថានីយ៍ទូរទស្សន៍ បាយ័ន ។

រីយ៉ា គ្រងតំណែងតួឯកស្រី ៣ រឿងផ្ទួនៗ

រីយ៉ា ពិតជារីករាយខ្លាំងណាស់ដែលត្រូវបានគេហៅសម្តែងក្នុងតំណែងជាតួឯកស្រី ហើយនាងសង្ឃឹមថា តាមរយៈរឿងថ្មី «ព្យុះជីវិតចិត្តអ្នកលេង» អាចនឹងជោគជ័យខ្លាំងជាងបណ្តារឿងមុនៗ ។ ឆ្នាំនេះ រីយ៉ា មានវ័យ ២០ ឆ្នាំហើយ ក្រៅពីការងារសម្តែងនាងទទួលថតផ្សាយពាណិជ្ជកម្ម និងថតសំអាងការជាច្រើនទៀត ប៉ុន្តែអ្វីដែលធ្វើឲ្យគេស្គាល់នាងកាន់តែច្រើនគឺបន្ទាប់ពីនាងមានវត្តមាននៅក្នុងឈុតខារ៉ាអូខេក្នុងបទមួយដែលមានចំណងជើងថា «ទីបំផុត» ។

រីយ៉ា គ្រងតំណែងតួឯកស្រី ៣ រឿងផ្ទួនៗ

រីយ៉ា ក៏មានគម្រោងនឹងថតរឿងថ្មីៗមួយចំនួនទៀតដែរ ប៉ុន្តែកំពុងចចារអំពីតំលៃខ្លួន បើត្រូវរ៉ូវគ្នា នាងនឹងទទួលថតភ្លាម ៕ អាលីណា

រីយ៉ា គ្រងតំណែងតួឯកស្រី ៣ រឿងផ្ទួនៗរីយ៉ា គ្រងតំណែងតួឯកស្រី ៣ រឿងផ្ទួនៗរីយ៉ា គ្រងតំណែងតួឯកស្រី ៣ រឿងផ្ទួនៗរីយ៉ា គ្រងតំណែងតួឯកស្រី ៣ រឿងផ្ទួនៗរីយ៉ា គ្រងតំណែងតួឯកស្រី ៣ រឿងផ្ទួនៗរីយ៉ា គ្រងតំណែងតួឯកស្រី ៣ រឿងផ្ទួនៗរីយ៉ា គ្រងតំណែងតួឯកស្រី ៣ រឿងផ្ទួនៗរីយ៉ា គ្រងតំណែងតួឯកស្រី ៣ រឿងផ្ទួនៗ

  • រីយ៉ា គ្រងតំណែងតួឯកស្រី ៣ រឿងផ្ទួនៗ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/22  Category:សិល្បៈ
Tags: