សិក្ខាសាលាស្តីពីសុខភាព និងសម្រស់ ពីទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំមាស ក្នុងបេសកកម្មសម្រករាង រដូវកាលទី២

ភ្នំពេញ៖ គិតមកដល់ពេលនេះ បេសកកម្មសម្រករាងរដូវកាលទី២ របស់ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំមាស បានឈានមកដល់សប្តាហ៍ទី៣ហើយ។ សប្តាហ៍នេះ បេក្ខនារីទាំង ១០រូប ដែលបានជម្រុះយកពីសប្តាហ៍នីមួយៗ បានចូលរួមក្នុងសិក្ខាសាលាស្តីពីសុខភាព និងសម្រស់ នៅក្លឹបហាត់ប្រាណស៊ុបភើហ្វិទ កាលពីថ្ងៃទី ២១ ខែសីហាកន្លងទៅនេះ។

ក្រៅពីបេក្ខនារីទាំង១០រូបនៅក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមយ៉ាងច្រើនកុះករពីបេក្ខនារី ដែលបានជម្រុះធ្លាក់ កាលពីសប្តាហ៍មុនៗ អ្នកសារព័ត៌មាន និងញាតិមិត្តបងប្អូនរបស់បេក្ខនារីទាំងអស់ ដើម្បីស្វែងយល់បន្ថែមពី កម្មវិធីឲ្យកាន់តែច្បាស់ ក៏ដូចជាវិធីសាស្ត្រថែរក្សាសុខភាព និងសម្រស់ពីអ្នកជំនាញផងដែរ។

ទន្ទឹមនឹងនេះ បេក្ខនារីទាំង១០រូប ដែលត្រៀមប្រកួត ជម្រុះវគ្គផ្តាច់ព្រ័ត្រ ក៏បានចូលរួមហាត់ប្រាណជុំគ្នា និងហាត់ដើរបង្ហាញម៉ូដ ដោយមានការបង្រៀនយ៉ាងដិតដល់ ពីអ្នកជំនាញ ព្រមទាំងទទួលបាន ទឹកដោះគោសញ្ញាខ្លាឃ្មុំមាសវ៉ាយឃីដនីប៊ីន យកទៅពិសាដោយឥតគិតថ្លៃ។ ចំណែកសិក្ខាកាមដទៃទៀត ក៏ទទួលបានការណែនាំអំពីរបៀបនៃការញ៉ាំទឹកដោះគោឆៅ សញ្ញាខ្លាឃ្មុំមាសឲ្យបានត្រឹមត្រូវ ដោយញ៉ាំមុនការទទួលទានរបបអាហារ ទាំងបីពេល (អាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច) រយៈពេល១៥នាទី និងបង្ហាញពី របៀបនៃការហាត់ប្រាណក្នុងរយៈពេល៣០នាទី  ដើម្បីឲ្យសាច់ហាប់ណែនផងដែរ។

គួររម្លឹកថា បេសកកម្មសម្រករាងជាមួយទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ រដូវកាលទី២ គឺជាការប្រកួតដ៏ពិសេសមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីធ្វើឲ្យអតិថិជនរបស់ខ្លួនមានរាងកាន់តែស្អាត តាមរយៈការទទួលទាន ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំមាស វ៉ាយឃីតនីប៊ីន។ ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំមាស វ៉ាយឃីតនីប៊ីន ជាប្រភេទទឹកដោះគោសម្រាប់សម្រករាង ផ្សំឡើងពីទឹកដោះគោសុទ្ធ ១០០% បន្ថែមសារជាតិសណ្តែកស និងប្រូតេអ៊ីនសណ្តែកសៀង ដែលមានគុណប្រយោជន៍ ក្នុងការទប់ស្កាត់រាងកាយពីការស្រូបយកកាឡូរី ដែលបណ្តាលឲ្យធាត់ ហើយប្តូរមក ជាការស្រកទម្ងន់វិញ។ ជាពិសេស ការទទួលទានទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ ជារៀងរាល់ថ្ងៃ លោកអ្នកនឹងកាន់តែស្រស់ស្អាតជាមួយគុណប្រយោជន៍ 7 យ៉ាងរួមមាន៖ សម្រករាង កាល់ស្យូមខ្ពស់ វីតាមីន Aខ្ពស់ វីតាមីន B1,2,6,12ខ្ពស់ វីតាមីន Cខ្ពស់ វីតាមីន Dខ្ពស់ និងវីតាមីន Eខ្ពស់ ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់  ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត