នគរបាលខេត្តព្រះសីហនុ បង្ក្រាបមុខសញ្ញា ចែកចាយគ្រឿងញៀន និងកាច់កម៉ូតូ ដកហូតថ្នាំមួយចំនួនធំ (មានវីដេអូ)

(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានចេញប្រតិបត្តិការបង្ក្រាបបានជនសង្ស័យ២នាក់ ដោយម្នាក់ជាមុខសង្ស័យ ចែកចាយគ្រឿងញៀនដ៏សកម្ម និងម្នាក់ទៀតជាមុខសញ្ញាកាច់កម៉ូតូ ព្រមទាំងដកហូតបានថ្នាំ មួយចំនួនផងដែរ នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ត្រី កុល ផល្លី ស្នងការងនគរបាល និងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ បានឲ្យដឹងថា ករណីទី១ នៅម៉ោង១៨៖៣០នាទី កម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាលខេត្តកំពត បានធ្វើការស្ទាក់ចាប់បានជនសង្ស័យម្នាក់ ឈ្មោះ ជី វណ្ណះ អាយុ២១ឆ្នាំ ដែលបានធ្វើសកម្មភាពកាច់កម៉ូតូពីជនរងគ្រោះ ឈ្មោះ ផុន សុភា អាយុ៣២ឆ្នាំ បានសម្រេចនៅខេត្តព្រះសីហនុ។

លោក បញ្ជាក់ថា បន្ទាប់ពីកម្លាំងជំនាញឃាត់ខ្លូនបាន និងធ្វើការដកហូតបានម៉ូតូ Wave ស៊េរីឆ្នាំ២០១៤ មួយគ្រឿង។

លោកឧត្តមសេនីយ៍ត្រីបានបន្ដថា ករណីទី២ នៅម៉ោង២២៖០៥នាទី នៅចំណុចក្រុមទី៩ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀនបានម្នាក់ឈ្មោះ ង៉ែត សុវណ្ណ អាយុ៤៦ឆ្នាំ ក្នុងនោះដែរសមត្ថកិច្ចដកហូតបានថ្នាំ​ញៀនមេតំហ្វេតាមីន១៩កញ្ចប់ ម្សៅក្រាម៦កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន២គ្រឿង លុយ១៩០,០០០​រៀល​។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអោយដឹងថា​កាលយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះថា កងកំលាំងនគរបាលក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក និងមានលោកស្នងការរង ទទួលផែនការបទល្មើស បានសហការជាមួយកំលាំង អធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានធ្វើការបង្ក្រាបករណី ជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ មួយនៅក្នុងស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុដោយក្នុងនោះ បានធ្វើការដកហូតវត្ថុតាងម្សៅសថ្លា មួយចំនួនធំ។

កម្លាំងនគរបាលបានឲ្យដឹងថា នៅក្នុងការបង្ក្រាបនេះ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមមាន ទី១.មានឈ្មោះ ពៅ ថាណាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ ទីលំ នៅបច្ចុប្បន្នរស់នៅ ភូមិ១ ឃុំកំពេញ, ទី២.ឈ្មោះ ពោល ចន្ថា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិ៤ ឃុំទំនប់រលក, ទី៣.ឈ្មោះ ដុល ណាចា ហៅទូច ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ៤ ឃុំទំនប់រលក, ទី៤.ឈ្មោះ ព្រហ្ម ចានត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ៤ ឃុំទំនប់រលក ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត