បុគ្គលិកធនាគារ មេយប៊ែងច្រើនជាង ១៨០០០ នាក់ចូលរួម ក្នុងទិវាទំនួលខុសត្រូវ កិច្ចការសង្គមជាសកល

កាលពីថ្ងៃទី ២០ សីហា កន្លងទៅនេះបុគ្គលិករបស់ធនាគារ មេយប៊ែងប្រមាណជាង ១៨០០០ នាក់ទូទាំងពិភពលោក បានប្រារព្ធទិវាទំនួលខុសត្រូវកិច្ចការ សង្គមជាសកលលើកទី៧ ដោយមានការចូលរួម ដោយផ្ទាល់ពីសហគមន៍តាមរយៈគំនិតផ្តួចផ្តើមកិច្ចការ សង្គមផ្សេងៗរបស់ខ្លួននៅតាមតំបន់របស់ខ្លួន។

ជាមួយប្រធានបទ “ការផ្តល់ដំណោះស្រាយជូនសហគមន៍” ទិវាទំនួលខុសត្រូវកិច្ចការសង្គមរបស់ធនាគារ មេយប៊ែង គឺជាផ្នែកមួយនៃកម្មវិធីស្ម័គ្រចិត្ត របស់បុគ្គលិករបស់សម្ព័ន្ធធនាគារ ដែលយើងជឿជាក់ថានេះជាកម្មវិធីកិច្ចការ សង្គមដ៏ធំបំផុតមួយប្រព្រឹត្តទៅ ក្នុងពេលដំណាលគ្នាក្នុងថ្ងៃតែមួយ ដោយក្រុមហ៊ុនសាជីវកម្មដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ទូទាំងពិភពលោក។ កម្មវិធីនេះមិនត្រឹមតែមានការចូលរួមពី បុគ្គលិកក្នុងប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែ កម្មវិធីនេះក៏មានការចូលរួមពីការិយាល័យ របស់ខ្លួននៅបរទេស ចាប់ពីការិយាល័យនៅទីក្រុងញូយ៉ក និងក្រុងឡុងដ៏ រហូតដល់ការិយាល័យនៅអនុមហាតំបន់ចិន និងទូទាំងតំបន់អាស៊ានក៏ចូលរួមដើម្បីបញ្ជាក់ជាថ្មី ពីការតាំងចិត្តរបស់ខ្លួនក្នុងការ អភិវឌ្ឍន៏សង្គមនិងសហគមន៍។

នៅក្នុងប្រទេសកម្ពុជា មានបុគ្គលិកជិត ៣០០នាក់ មកពីធនាគារ មេយប៊ែងកម្ពុជា បានរៀបចំ “កម្មវិធីលើកកម្ពស់ស្ត្រីតម្បាញ” នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញសូត្ររបស់ធនាគារ មេយប៊ែងដែលទើប សាងសង់រួចនាពេលថ្មីៗនេះ សម្រាប់កម្មវិធីស្ត្រីនិងតម្បាញ ដែលឧបត្ថម្ភគាំទ្រដោយ មូលនិធិធនាគារមេយប៊ែង និង មានការសហការជាមួយមូលនិធិសូត្រពណ៌/អង្គការសូត្រពណ៌។ នៅក្នុងព្រឹត្តិការណ៍នេះដែរ  ដែលមានវត្តមានចូលរួម ដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវបណ្ឌិត អ៊ឺង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ដាតូ ស្រ៊ី ហាសាន់ ម៉ាឡេក ឯកអគ្គរាជទូត ប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា អ្នកចូលរួមបានជួយដាំដើមមនចំនួន ១៦០០ដើម រួមទាំងមានសកម្មភាពផ្សេងៗទៀត ដូចជាបទបង្ហាញគន្លឹះអំពីការគ្រប់គ្រងហិរញ្ញវត្ថុ ជូនដល់អ្នកចូលរួម និង កសិករហើយក៏មានការបង្ហាញពីរបៀបអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ជូនដល់កុមារក្នុងសហគមន៍ផងដែរ។ អ្នកចូលរួមក៏អាចសាកល្បង ត្បាញតម្បាញសូត្រប្រពៃណីខ្មែរ នៅក្នុងព្រឹត្តិការណ៍នោះផងដែរ។ លើសពីនេះផងដែរ កម្មវិធីក៏មានការអញ្ជើញ ចូលរួមពីសំណាក់ លោកជំទាវ ដាទីន ស្រ៊ី ណូរៃនី មហាម៉ាត់ យ៉ាទីប ភរិយារបស់ ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា លោកជំទាវ នូ សុវណ្ណនី អភិបាលរងខេត្តតាកែវ លោកស្រី ក្រួច វ៉ាន់ថា ប្រធានមន្ទីកិច្ចការនារីខេត្តតាកែវ លោក ហ្សារីល អាស្សូរា ជីមីន នាយកប្រតិបត្តិមូលនិធិ ធនាគារមេយប៊ែង និងលោកស្រី ស៊ីនត្សៀ លីវ នាយិកាប្រតិបត្តិ ធនាគារ មេយប៊ែងកម្ពុជា។
លោកស្រី ស៊ីនត្សៀ លីវនាយិកាប្រតិបត្តិ ធនាគារ មេយប៊ែងកម្ពុជា បានលើកឡើងថា សម្រាប់កម្មវិធីនេះមានទិសដៅចំបងក្នុងការលើកកម្ពស់ដល់ វិស័យតម្បាញប្រពៃណីជាសកល ដើម្បីឲ្យមាននិរន្តភាពស្របពេលជាមួយនឹង បង្កើតឱកាសសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយឯករាជ្យក្នុងតំបន់ និងរួមទាំងហិរញ្ញវត្ថុអ្នកតម្បាញទូទាំងតំបន់។ លោកស្រី ស៊ីនត្សៀ លីវ បានបន្តថា “គោលដៅរបស់យើងគឺលើកកម្ពស់ និងបណ្តុះបណ្ដាលស្រ្តីកម្ពុជា ដែលមានទេពកោសល្យជាមួយនឹង ជំនាញតម្បាញសូត្រក៏ដូចជាគាំទ្រ ដល់កម្មវិធីកសិកម្មសូត្រ ក្នុងការជួយកសិករឲ្យផលិតសូត្រមាស កម្ពុជាប្រកបដោយគុណភាពល្អ។”

នៅទីក្រុងកូឡាឡាំពួរ លោកស្រី ណូរ៉ា ម៉ាណាហ្វ នាយិកាធនធានមនុស្សសម្ព័ន្ធធនាគារ មេយប៊ែង បានលើកឡើងថា ទិវាទំនួលខុសត្រូវ កិច្ចការសង្គមជាសកល គឺជាព្រឹត្តិការណ៍ស្ម័គ្រចិត្តពិសេសមួយ ដែលបុគ្គលិកអនុវត្តបេសកកម្ម សេវាហិរញ្ញវត្ថុប្រកបដោយមនុស្សធម៌ របស់ធនាគារមេយប៊ែង និងការតាំងចិត្តរបស់ខ្លួនដើម្បីក្លាយជាបេះដូងរបស់សហគមន៍ជានិរន្ត។ នៅថ្ងៃនេះ បុគ្គលិកធនាគារមេយប៊ែង ទូទាំងសម្ព័ន្ធធនាគារចូលរួមស្ម័គ្រចិត្ត និងអនុវត្តគំនិត ផ្តួចផ្តើមនិរន្តភាពសហគមន៍ផ្សេងៗដែលបាននិងកំពុងអនុវត្តនៅ តាមសហគមន៍ ដែលធនាគារមេយប៊ែងមានវត្តមាន។

លោកស្រីបានមានប្រសាសថា “ប្រធានបទទិវាទំនួល ខុសត្រូវកិច្ចការសង្គមជាសកលរបស់យើង ទូទាំងសម្ព័ន្ធធនាគារឆ្នាំនេះ គឺបង្ហាញពីតួនាទីរបស់យើងជាស្ថាប័នមានទំនួលខុសត្រូវ។ ប្រធានបទនេះបង្ហាញ ពីការតាំងចិត្តជាថ្មីក្នុងការបង្កើតនិងផ្តល់ដំណោះស្រាយជូនសហគមន៍ ដើម្បីឲ្យជីវិតរបស់ពួកគាត់កាន់តែប្រសើរ។ យើងជឿជាក់ថាដំណោះស្រាយ ដែលយើងពាំនាំនៅថ្ងៃនេះ នឹងមានអត្ថប្រយោជន៍ដល់សហគមន៍បច្ចុប្បន្ន មានអនាគតប្រសើរ។”

លោកស្រីណូរ៉ាក៏បានបន្តថាទិវាទំនួលខុសត្រូវកិច្ចការសង្គមជាសកល ឆ្នាំនេះជាសញ្ញាបញ្ជាក់ពី ជំហ៊ានថ្មីមួយទៀតសម្រាប់សម្ព័ន្ធធនាគារ មិនត្រឹមតែជាឆ្នាំទី៦ជាប់ៗគ្នា ដែលនិយោជិកទាំងអស់ បានចំណាយពេលក្នុងថ្ងៃតែមួយ ដើម្បីផ្តល់ជូនភាពប្រសើរដល់សហគមន៍ និងបរិស្ថានជានិរន្ត៍ភាព និងប្រសិទ្ធិភាពប៉ុន្តែកម្មវិធីនេះផ្តល់នូវលទ្ធផលរយៈពេលវែង តាមរយៈគោលការណ៍ឆ្ពោះ ទៅមុខជាមួយសកម្មភាព។

នៅទីក្រុងកូឡាឡាំពួរ អភិបាលធនាគារមេយប៊ែង Tan Sri Dato’ Megat Zaharuddin Megat Mohd Nor បានចូលរួមក្នុងកម្មវិធីរត់ និងដើរជាមួយកុមារពិការពី Orchid Home នៅវិទ្យាស្ថានស្រាវជ្រាវព្រៃឈើ ប្រទេសម៉ាឡេស៊ី (FRIM) ដើម្បីប្រមូលមូលនិធិសម្រាប់តម្រូវការចាំបាច់របស់ពួកគេ ក៏ដូចជាសម្រាប់កុមារ ដែលមានជំងឺមហារីកមកពីសកលវិទ្យាល័យម៉ាឡេយ៉ា នៃមជ្ឈមណ្ឌលឱសថផ្នែកមហារីក។

Datuk Abdul Farid Alias ប្រធាន និងនាយកប្រតិបត្តិសម្ព័ន្ធធនាគារមេយប៊ែង បានចូលរួមជាមួយ បុគ្គលិកក្នុងកម្មវិធីសហគមន៍ ដើម្បីរ៉ៃអង្គាសមូលនិធិតាមរយៈសកម្មភាពផ្សេងៗសម្រាប់មជ្ឈមណ្ឌល NATIONAL AUTISM SOCIETY (NASOM) របស់ប្រទេសម៉ាឡេស៊ី ក៏ដូចជាបង្កើតនូវការយល់ដឹង អំពីជម្ងឺពិការភាពសតិអារម្មណ៍សម្រាប់សាធារណៈជន។ សកម្មភាពទាំងនោះរួមមាន ការប្រៀបធៀបកុមារពិការភាពសតិ ការប្រកួតប្រជែង ការលាបពណ៌លើគំនូរ និងជួសជុលទីធ្លាសាលាជាដើម។

នៅកន្លែងផ្សេង បុគ្គលិកបានរៀបចំនូវគំនិតផ្តួចផ្តើម ជាច្រើនចាប់តាំងពីលក្ខណៈប្រកួតប្រជែង អប់រំណែនាំ និងផ្តល់ចំណីអាហារ និងឧបត្ថម្ភថវិការដល់សហគមន៍ខ្សត់ខ្សោយ។ ការដាំដើមឈើនៅក្នុងសួនសាធារណៈ ឬចូលរួមជួយសម្អាតអនាម័យសហគមន៍។ ពួកគេក៏បានសម្អាតទន្លេ និងតំបន់ដីសើម និងបានលើកស្ទួយចំណេះដឹងកែច្នៃសម្រាប់ និងបានជួយធ្វើឲ្យបរិស្ថាន មានពណ៌បៃតងនៅ តំបន់អាគារ MENARA MAYBAN ជាមួយនិងការផលិតអាហារ ដើម្បីឧបត្ថម្ភទៅតាមគេហដ្ឋាននៅក្នុងសហគមន៍។

ទិវាទំនួលខុសត្រូវកិច្ចការសង្គមដំបូងបង្អស់បានប្រព្រឹត្តទៅនៅក្នុងឆ្នាំ ២០១០ ស្របពេលជាមួយពិធីប្រារព្ធខួបលើកទី ៥០ របស់ធនាគារ មេយប៊ែង។ មានបុគ្គលិកច្រើនជាង ១០.០០០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ សម្ពោធនោះ។ កំណើននៃចំនួនអ្នកចូលរួមបានបង្ហាញពីសាមគ្គីភាព ជាក្រុមខ្លាំងក្នុងចំណោមបុគ្គលិក ទាំងអស់រួមគ្នាចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តពិសេសជាសកល។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុគ្គលិកធនាគារ មេយប៊ែងច្រើនជាង ១៨០០០ នាក់ចូលរួម ក្នុងទិវាទំនួលខុសត្រូវ កិច្ចការសង្គមជាសកល

បុគ្គលិកធនាគារ មេយប៊ែងច្រើនជាង ១៨០០០ នាក់ចូលរួម ក្នុងទិវាទំនួលខុសត្រូវ កិច្ចការសង្គមជាសកល

បុគ្គលិកធនាគារ មេយប៊ែងច្រើនជាង ១៨០០០ នាក់ចូលរួម ក្នុងទិវាទំនួលខុសត្រូវ កិច្ចការសង្គមជាសកល

បុគ្គលិកធនាគារ មេយប៊ែងច្រើនជាង ១៨០០០ នាក់ចូលរួម ក្នុងទិវាទំនួលខុសត្រូវ កិច្ចការសង្គមជាសកល

បុគ្គលិកធនាគារ មេយប៊ែងច្រើនជាង ១៨០០០ នាក់ចូលរួម ក្នុងទិវាទំនួលខុសត្រូវ កិច្ចការសង្គមជាសកល

បុគ្គលិកធនាគារ មេយប៊ែងច្រើនជាង ១៨០០០ នាក់ចូលរួម ក្នុងទិវាទំនួលខុសត្រូវ កិច្ចការសង្គមជាសកល

បុគ្គលិកធនាគារ មេយប៊ែងច្រើនជាង ១៨០០០ នាក់ចូលរួម ក្នុងទិវាទំនួលខុសត្រូវ កិច្ចការសង្គមជាសកល

បុគ្គលិកធនាគារ មេយប៊ែងច្រើនជាង ១៨០០០ នាក់ចូលរួម ក្នុងទិវាទំនួលខុសត្រូវ កិច្ចការសង្គមជាសកល

បុគ្គលិកធនាគារ មេយប៊ែងច្រើនជាង ១៨០០០ នាក់ចូលរួម ក្នុងទិវាទំនួលខុសត្រូវ កិច្ចការសង្គមជាសកល