បុរសម្នាក់ទៅដេកនៅលើផ្លូវរថភ្លើង ​ត្រូវរថភ្លើងកិនដាច់ជើងម្ខាង នៅស្រុកអង្គរជ័យ

(កំពត)៖ បុរសម្នាក់ទៅដេកដាក់ជើងខាងឆ្វេង គងលើដែកផ្លូវរថភ្លើងភ្លេចខ្លួន ក៏ត្រូវរថភ្លើងមកដល់កិនដាច់ជើងតែម្តង នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ចំណុចផ្លូវរថភ្លើង ត្រង់បង្គោលលេខ១០២ ស្ថិតក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

មន្ត្រីនគរបាលមូលដ្ឋាន បាន​ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះវ៉ែន សំណាង​ អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ​បានផឹកស្រាស្រវឹង ហើយបានមកដេកនៅលើផ្លូវដែក ស្រាប់តែត្រូវរថភ្លើងចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅក្រុងភ្នំពេញ បានកិនដាច់ជើងខាងឆ្វេង រងរបួសធ្ងន់។

ក្រោយហេតុ ​​អ្នកបើកបររថភ្លើងដឹងភ្លាម ក៏បានបញ្ឈប់រថភ្លើង ហើយជួយសង្គ្រោះ ដល់ជនរងគ្រោះ ឲ្យគេដឹកនាំយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ស្លៀកពាក់ស្អាតបាត ត្រូវរថភ្លើងបុកស្លាប់ កាលពីម៉ោង៤ទាបភ្លឺថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ ក្រោយពេលកើតហេតុសមត្ថកិច្ច​មូលដ្ឋាន ​បានបញ្ជាក់ថា សាកសពជនរងគ្រោះ ​កំពុងធ្វើកោសល្យវិច្ច័យ ដើម្បីឈានទៅរកការពិត នៃការស្លាប់របស់ជនរងគ្រោះ ហើយរហូតមកដល់ពេលនេះ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសម្នាក់ទៅដេកនៅលើផ្លូវរថភ្លើង ​ត្រូវរថភ្លើងកិនដាច់ជើងម្ខាង នៅស្រុកអង្គរជ័យ

បុរសម្នាក់ទៅដេកនៅលើផ្លូវរថភ្លើង ​ត្រូវរថភ្លើងកិនដាច់ជើងម្ខាង នៅស្រុកអង្គរជ័យ