តើ​អ្នក​មិន​អាច​ឲ្យ​កូន​ពាក់អាវ​ណាខ្លះ​?

តើ​អ្នក​មិន​អាច​ឲ្យ​កូន​ពាក់អាវ​ណាខ្លះ​?

​មាន​អ្នក​ម្តាយ​មួយចំនួន​ព្រោះ​តែ​ចង់ឲ្យ​កូន​ស្អាត ខោអាវ​ម៉ូត​បែបណា​ក៏​ទិញ​ឲ្យ​កូន​ពាក់ដែរ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​មាន​ខោ​អាវ​មួយចំនួន​ដែល​អ្នក​មិនគួរ​ទិញ​ឲ្យ​កូន​ស្លៀកពាក់​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​គេ​បាន​។ ដូចនេះ​តើ​មាន​អាវ​បែបណា​ខ្លះ​ទៅ​?

​នៅពេល​ដែល​អ្នក​ទិញ​ខោអាវ​ឲ្យ​កូន អ្នក​មិន​ត្រូវ​ទិញ​អាវ​ដែល​មាន​ឡេវ​ច្រើន​ឲ្យ​កូនពាក់​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​កូន​មាន​គ្រោះថ្នាក់ ដោយ​នៅពេល​ដែល​មិន​ប្រយ័ត្ន ហើយ​ឡេវ​នោះ​របូត កូន​អាច​នឹង​យក​មក​ញ៉ាំ​បាន​។ ម្យ៉ាងទៀត​អ្នក​ក៏​មិន​អាច​ឲ្យ​កូន​ពាក់អាវ ឬ​មួក​ដែល​មាន​រោម​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​កូន​មាន​ជំងឺហឺ​តបាន ដោយសារ​តែ​រោម​នោះ​អាច​ជ្រុះ ហើយ​ហោះចូល​ច្រមុះ និង​មាត់​កូន​បាន​។ ដូចនេះ​អ្នក​គួរតែ​ទិញ​ខោ​អាវ​ដែល​មាន​សាច់​ក្រណាត់​ធម្មតាឲ្យ​កូន​ស្លៀកពាក់​បានហើយ ដើម្បី​អាច​ចៀស​ពី​គ្រោះថ្នាក់​ផ្សេងៗ​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។