ឃើញសាកសពនាងអណ្តែត​ទឹកព្រែក

ខេត្តកំពត ៖ សព​ស្ត្រី​ជនបរទេស​ម្នាក់ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្ដែត​ទឹក​ព្រែក កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២១ សីហា នៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ។

បើ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ខេត្ត​និយាយ​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ Blackney Kristy Anne ជនជាតិ​អូស្ត្រាលី និង​ជា​អ្នកទេស ចរ ។

ជុំវិញ​ការ​ស្លាប់​អណ្ដែត​ទឹក​នេះ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ទេ ព្រោះ​នគរបាល​កំពុង​សហការ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់ លាស់ថា​ តើ​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​ ឬ​ក៏​រឿង​ផ្សេង ៕